ព័ត៌មានជាតិ
អាល់កុលក្លែងក្លាយ និងភេសជ្ជៈខូចគុណភាពជិត២ពាន់លីត្រ ត្រូវបានដុតកម្ទេចចោលនៅខេត្តត្បូងឃ្មុំ
សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ បានដុតបំផ្លាញចោលនូវផលិតផលអាល់កុលដែលមានសារធាតុមេតាណុលចំនួន១,៨០០ លីត្រ និងទំនិញភេសជ្ជៈចម្រុះខូចគុណភាពចំនួន ១៥០ កញ្ចប់ (៦៥ លីត្រ)ដែលមន្ត្រីស៊ើបអង្កេត បានប្រមូលដកហូតចេញពីទីផ្សារនានានៅក្នុងខេត្តត្បូងឃ្មុំ។

អាល់កុល និងទំនិញភេសជ្ជៈខូចគុណភាពទាំងនេះ ត្រូវបានដុតកម្ទេចចោលកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងចាក់សំរាម ស្ថិតក្នុងភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ដែលប្រព្រឹត្តទៅដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ លោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាអាល់កុលទាំងនេះ គឺជាអាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើឲ្យពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បាន បើផឹកវា ជាពិសេស មិនអាចកំចាត់មេរោគកូវីដ-១៩បានឡើយ។

ជាមួយគ្នានេះ លោក មាស មោរ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករឲ្យប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជា ប្រើប្រាស់អាល់កុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់កុលក្លែងក្លាយ ទំនិញចំណីអាហារខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។ ចំណែក អ្នកផលិត និងអ្នកលក់វិញ គឺកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់៕
អត្ថបទ ៖ ហុង ម៉េង ហៀ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ