ព័ត៌មានជាតិ
តំបន់ប្រវត្តិសាស្រ្តនៅខេត្តត្បូងឃ្មុំ ទេសចរមើលរំលងបានតែឱកាសបុណ្យទានធំៗ
ជាខេត្តបែកចេញពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ជាពិសេសក៏មានបន្សល់ទុកតំបន់ប្រវត្តិសាស្ត្រជំនាន់ហ្លួងព្រះស្តេចកននាសតវត្សទី ១៦ ដ៏គួរឲ្យចាប់អារម្មណ៍។
ក៏ជាខេត្តកសិកម្មដ៏ធំជាប់ដងទន្លេមេគង្គ តាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តត្បូងឃ្មុំមានតំបន់ទេសចរណ៍ ០៩ កន្លែង មានទាំងធម្មជាតិ កែច្នៃ និងប្រវត្តិសាស្ត្រ។
លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានឲ្យដឹងថា តំបន់ទេសចរណ៍នៅខេត្តត្បូងឃ្មុំភាគច្រើនភ្ញៀវមកលេងតាមរដូវកាលដូចជាបុណ្យចូលឆ្នាំ ឬកម្មវិធីបុណ្យជាតិធំៗ។ ដោយឡែកថ្ងៃធម្មតា មិនសូវមានភ្ញៀវមកលេងច្រើនទេ។
បើតាមការកត់សម្គាល់របស់មន្ត្រីទេសចរណ៍រូបនេះ ភ្ញៀវទេសចរភាគច្រើនចូលចិត្តតំបន់កម្សាន្តលក្ខណៈធម្មជាតិ ចំណែកតំបន់ប្រវត្តិសាស្ត្រមានការចាប់អារម្មណ៍តិចតួចប៉ុណ្ណោះ។

តាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ តំបន់ទេសចរណ៍ទាំង ០៩ កន្លែង នៅខេត្តត្បូងឃ្មុំមានដូចជា៖
១/ទឹកធ្លាក់ហោង ជារមណីយដ្ឋានធម្មជាតិមានចម្ងាយជាង ៣៩ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់។
២/ហ្លួងព្រះស្តេចកន ជារមណីយដ្ឋានប្រវត្តិសាស្ត្រ មានចម្ងាយជាង ១០ គីឡូម៉ែត្រពីទីរួមខេត្តមានទីតាំងស្ថិតនៅភូមិនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក។
៣/ព្រះធាតុបាស្រី ជារមណីយដ្ឋានប្រវត្តិសាស្ត្រមានចម្ងាយជាង ៤២ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ។
៤/រមណីយដ្ឋានកែច្នៃខ្នងក្រពើលិច ចម្ងាយ ៥៨ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់។
៥/សួនបឹងក្រចាប់ ជារមណីយដ្ឋានកែច្នៃ មានចម្ងាយជាង ៣៥ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងនៅភូមិបឹងត្រស់ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។
៦/រមណីយដ្ឋានកែច្នៃឬស្សីឈូករ័ត្ន ចម្ងាយជាង ៤៦ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។
៧/សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង ជារមណីយដ្ឋានកែច្នៃមានចម្ងាយជាង ៣៣ គីឡូម៉ែត្រ មានទីតាំងនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។
៨/រមណីយដ្ឋានកែច្នៃតាសែនដូងក្រអូប ចម្ងាយជាង ៣៤ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិឯកភាព ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។
៩/ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ជារមណីយដ្ឋានធម្មជាតិ ចម្ងាយជាង ៤០ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក។

ក្រៅពីសក្ដានុពលទេសចរណ៍សំខាន់ៗមួយចំនួន ខេត្តត្បូងឃ្មុំក៏ជាខេត្តថ្មីមួយដែលមានចំការកៅស៊ូច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាដែលមាននៅស្រុកមេមត់ ពញក្រែក ត្បូងឃ្មុំ តំបែរ និងស្រុកអូររាំងឪ។
បើតាមលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ចំការកៅស៊ូមានទេសភាពបៃតងស្រស់គួរឲ្យគយគន់ ហើយក៏អេកូទេសចរណ៍មួយយ៉ាងសំខាន់ សម្រាប់ធ្វើការទាក់ទងទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនា ព្រមទាំងបានស្វែងយល់ពីបច្ចេកទេសដាំ ការថែទាំការប្រមូលផលជ័រកៅស៊ូ និងមានរោងចក្រការកែច្នៃកៅស៊ូជាដើម។
ក្រៅពីនេះនៅក្នុងខេត្តក៏មានសារមន្ទីរបុរាណវិទ្យាមេមត់ មានចម្ងាយជាង ៥៦ គីឡូម៉ែត្រ មានទីតាំងនៅភូមិមេមត់ផ្សាយ ឃុំមេមត់ ស្រុកមេមត់ សម្រាប់ភ្ញៀវចូលទស្សនា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ