ព័ត៌មានជាតិ
ពិន័យអ្នកលក់ដូររំលោភចិញ្ចើមផ្លូវ ពីមុខពេទ្យរុស្សីដល់វត្តសន្សំកុសល
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តផាកពិន័យអាជីវករ និងពលរដ្ឋនៅលើកំណាត់ផ្លូវ២៧១ ចាប់ពីខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រហូតដល់ខ្លោងទ្វារវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះរៀបចំសណ្តាប់ធ្នាប់ នៅលើកំណាត់ផ្លូវ២៧១ នៅក្នុងខណ្ឌមានជ័យ ពីសំណាក់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានធ្វើឡើងជាបន្តបន្ទាប់ចំនួន០៥លើកមកហើយនៅក្នុងអំឡុងខែធ្នូនេះ ដោយបានឃាត់ម៉ូតូបើកបរបញ្ច្រាសទិសសរុប៤៥គ្រឿង និងរ៉ឺម៉កម៉ូតូ រួមនឹងឧបករណ៍សម្ភារៈមួយចំនួនទៀតយកមកផាកពិន័យតាមច្បាប់រួចហើយផងដែរ។ ក្នុងនោះកាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ម៉ូតូចំនួន០៩គ្រឿង និងឧបករណ៍សម្ភារៈមួយចំនួនទៀត។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ការចុះត្រួតពិនិត្យពង្រឹងអនុវត្តការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍នៅលើកំណាត់ផ្លូវ២៧១ គឺកម្លាំងនគរបាលសណ្តាប់ធ្នាប់បានចុះអនុវត្តជាប្រចាំ ធ្វើយ៉ាងណាដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នៅគោលដៅនេះឱ្យបានល្អ និងមានប្រសិទ្ធភាព ពីព្រោះថានៅគោលដៅខាងលើ សមត្ថកិច្ចពិនិត្យឃើញថានៅមានប្រជាពលរដ្ឋ និងអាជីវករមួយចំនួនតូច នៅតែបំពានល្មើសទៅនឹងការហាមឃាត់របស់សមត្ថកិច្ច។


លោកនាយការិយាល័យបានបន្តថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១ ក្នុងខណ្ឌមានជ័យនេះ ក្នុងរយៈពេល០៥លើកមកនេះ មានការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍បានប្រសើរជាងមុន ហើយប្រជាពលរដ្ឋដែលបានធ្វើដំណើរលើកកំណាត់ផ្លូវ២៧១ ដែលធ្លាប់ត្អូញត្អែរពីការកកស្ទះចរាចរណ៍កន្លងមក ក៏លើកឡើងនូវអារម្មណ៍សប្បាយរីករាយ និងគាំទ្រសមត្ថកិច្ចទៅលើការចុះពង្រឹងរៀបចំសណ្តាប់នេះ ។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់នេះ ក្រោយមានប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហាកកស្ទះចរាចរណ៍ នៅលើកំណាត់ផ្លូវ២៧១ នៅគោលដៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងខាងមុខខ្លោងទ្វារវត្តសំន្សំកុសល ខណ្ឌមានជ័យ ដែលអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនសូវបានយកចិត្តទុកដាក់ទៅលើការងាររៀបចំសណ្តាប់ធ្នាប់ ដោយការកកស្ទះបង្កពីបងប្អូនអាជីវករបានធ្វើអាជីវកម្មរំលោភលើចំណីផ្លូវ បណ្តាលឱ្យផ្លូវតូចចង្អៀត ។ មួយវិញទៀតបង្កដោយប្រជាពលរដ្ឋបើកបរបត់បញ្ច្រាសទិស ខណៈដែលគោលដៅនេះមានការមមាញឹកក្នុងការធ្វើចរាចរណ៍ពីសំណាក់ប្រជាពលរដ្ឋនោះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល