Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម ឆ្នាំ ២០២០ ឈានជិតដល់ ៦ ពាន់លានដុល្លារ បើទោះបីមានវិបត្តិកូវីដ

បានផុស

នៅ

​ការបញ្ជាក់នេះ នៅក្នុង​លទ្ធផល នៃ​កិច្ចប្រជុំ​លើក​ទី​ ១៩ របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​យប់មិញ ហើយ​ទំហំ ពាណិជ្ជ​កម្មនេះ ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ដល់​ ៨ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​សហប្រធាន គឺ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក ប៊ូ​យ ថា​ញ់​សឺ​ន រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំង​ពីរបាន​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​ទិដ្ឋភាព​ផ្សេងៗ នៃ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ទ្វេភាគី រួមមាន សន្តិសុខ​-​ន​យោ បាយ ពាណិជ្ជកម្ម ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​-​សង្គម។

​បើតាម​ក្រសួងការបរទេស កិច្ច​សហ​ប្រតិប​ត្តិ​ការ​ពាណិជ្ជកម្ម ថ្វីត្បិតតែ​មានការ​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត ភាគី​ទាំងពីរ​បានកត់សម្គាល់​ដោយ​ការពេញចិត្ត ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម បាន​ឈានដល់​ជិត​ ៦​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០ ហើយ​ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ដល់​ ៨ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២១ គឺ​កើន​លើសពី ៥ ពាន់​លាន​ដុល្លារ ដែលជា​ការរំពឹងទុក​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

​ដើម្បី​រក្សា​នូវ​សន្ទុះ​កើនឡើង​នេះ ភាគី​ទាំងពីរ បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​ផែន ការ​កម្ពុជា និង​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម ជំរុញ​កិច្ច​សហ​ប្រតិប​ត្តិ​ការបន្ថែម​ទៀត ក្នុងការ​ពន្លឿន​ការបញ្ចប់​ផែនការមេ ស្តីពី​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​-​វៀតណាម​ឆ្នាំ​ ២០៣០ នៅ​ចុងឆ្នាំ ២០២២។ ភាគី​កម្ពុជា ក៏បាន​ស្នើសុំ​បញ្ចប់​សមិទ្ធិ​លទ្ធភាព នៃ​ការសាងសង់​ផ្សារ​នៅ​ព្រំដែន ក្នុង​ឆ្នាំ​ ២០២២។​ ភាគី​ទាំងពីរ បាន​ឯកភាព​សម្រួល​ការឆ្លង​កាត់​ទំនិញ ក្រោម​បទបញ្ញត្តិ​នៃ​កិច្ចព្រមព្រៀងទ្វេភាគី តំបន់ និង​អន្តរជាតិ ដែល​ភាគី​ទាំងពីរ​ជា​ភាគី​ហត្ថលេខី រួមទាំង កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ ជ្រុងជ្រោយ​តំបន់​ដែល​នឹង​ចូល​ជាធរមាន​ចាប់ពី​ថ្ងៃទី​ ០១ ខែមករា​ឆ្នាំ​ ២០២២​។​

​ចំណែក​បញ្ហា​វិនិយោគ ភាគី​ទាំងពីរ​បាន​កោតសរសើ​រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង និង​បណ្តា ភ្នាក់ងារ​ពាក់ព័ន្ធ ក្នុងការ​សម្របសម្រួល និង​ជំរុញ​ការវិនិយោគ​ទ្វេភាគី ស្របតាម​ច្បាប់​វិនិយោគ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នៃ​ប្រទេស​នីមួយៗ ហើយ​បាន​ឯកភាព​ចាត់វិធានការ​សមស្រប​ទាក់ទង​នឹង​ការសម្រួល​ដល់​ការវិនិយោគ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នៅក្នុង​វិស័យសេដ្ឋកិច្ច​។​

​ដើម្បី​ជំរុញ​ដល់​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ភាគី​កម្ពុជា​បានស្នើ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​វៀតណាម ក្នុង​ទឹកដី​កម្ពុជា តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម