ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សង្ឃឹមថា ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កាន់តែរីកចំរើន និងរឹងមាំថែមទៀត
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការអបអរសាទរ ចំពោះវត្តមានលោកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade ) ឯកអគ្គរដ្ឋទូតឥណ្ឌា ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឲ្យលោកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជួបសំណេះសំណាលនិង សម្ដែងការគួរសម នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១នេះ នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ក្នុងជំនួបនោះ លោកជំទាវ ម៉ែន សំអន ថ្លែងនូវការស្វាគមន៍ និងសូមអបអរសាទរ ចំពោះលោកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ក្រោយពេលដែលលោកស្រី បានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង ចំពោះព្រះករុណា ព្រះមហាក្សត្រ រួចកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងមកនេះ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈលោកស្រី ឯកអគ្គរដ្ឋទូត ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរកម្ពុជា-ឥណ្ឌា កាន់តែរីកចំរើន រឹងមាំថែមទៀត។
លោកជំទាវឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «យើងខ្ញុំត្រៀមសហការជានិច្ច ដើម្បីធ្វើការជាមួយលោកជំទាវ ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេស លើវិស័យការងារអធិការកិច្ច និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា»។
នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន ក៏បានណែនាំសមាសភាពថ្នាក់ដឹកនាំក្រសួង៖ ១-លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ, ២. ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ, ៣-ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ, ៤-ឯកឧត្តម ប៉ែន ច័ន្ទសុខរិន អគ្គនាយករដ្ឋបាលកិច្ចការទូទៅ។
ចំណែកលោកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ មានប្រសាសន៍ក្នុងឱកាសនោះដែរថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ជាប្រទេសបងប្អូនដែលស្ថិតនៅទ្វីបអាស៊ីជាមួយគ្នា និងមានប្រវត្តិទំនាក់ទំនងគ្នា លើវិស័យ វប្បធម៌ ជំនឿ សាសនា ពាណិជ្ជកម្ម ជាមួយគ្នាតាំងពីជាង ២,០០០ឆ្នាំមកហើយ និងក៏មានចារិកក្នុងប្រវត្តិសាស្ត្រ ដូចជា៖ មានក្នុងរឿងព្រេងទេវកថាជាច្រើន មានជាអាទិ៍រឿងរាមកេរ្ថិ៍ ព្រះវេសន្តរ និងរឿង ព្រេងព្រះថោងនាងនាគ ជាដើម។
លោកស្រី បានបន្ថែមថា ឥណ្ឌា គឺជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ លោកស្រីទូតឥណ្ឌា បានបញ្ជាក់ថា «ដោយឡែក ជាមួយកម្ពុជា យើងមានទំនាក់ទំនងពិសេស តាំងពីបុរាណកាលបន្តដល់បច្ចុប្បន្ន និងពេលអនាគតរវាង ប្រទេសយើងទាំងពី រមានប្រវត្តិសាស្រ្តស្រដៀងគ្នា ដូចជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យពហុបក្ស ប្រកាន់ខ្ជាប់ចលនាមិនចូលបក្សសម័ន្ធ ធ្លាប់ទទួលរងការជិះជាន់ ពីរបបអាណានិគម និងបានតស៊ូ ដណ្តើមឯករាជ្យពីអាណានិគមដូចគ្នា និងមានវប្បធម៌ ប្រពៃណីមួយផ្នែកធំប្រហាក់ប្រហែលគ្នា»។
លើសពីនេះទៀត កម្ពុជា និងឥណ្ឌា បានបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ១៩៥ ២។ តែនៅឆ្នាំ ១៩៧៥ ទំនាក់ទំនងការទូត ត្រូវបានកាត់ផ្តាច់ នៅរបបខ្មែរក្រហម និងបានតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ ១៩៨១។ ប្រទេសឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យដំបូងគេបង្អស់ ដែលទទួលស្គាល់កម្ពុជា នៅពេលដែលកម្ពុជា កំពុងមានការលំបាក ក្រោយពីរំដោះប្រទេសចេញ ពីរបបប្រល័យ ពូជសាសន៍។
ឥណ្ឌាបានផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសប្បទាន ជាច្រើ ន គម្រោងសម្រាប់ការអភិវឌ្ឍដល់កម្ពុជា ដែលរួមចំណែក ជាកម្លាំងចលករជួយជំរុញល្បឿន ការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចកាន់តែខ្លាំងក្លាឡើង។ ការរីកចម្រើនរបស់ កម្ពុ ជា ពុំអាចកាត់ផ្តា ច់ ពីការជួយឧបត្ថម្ភគាំទ្ររបស់ឥណ្ឌាបានឡើយ។
នាឪកាសនោះដែរលោកជំទាវ ម៉ែន សំអន បានថ្លែងថា សភាពការណ៍សេដ្ឋកិច្ច និងនយោបាយកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង ៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ និងបានប្រែក្លាយខ្លួនពីសមរភូមិ ទៅជាទីផ្សារដ៏ទាក់ទាញពីប្រទេស ដែលខ្ទេចខ្ទាំ ដោយសារសង្គ្រាម ទៅជាប្រទេសដែល មានការរីកចំរើនលើគ្រប់វិស័យ និងពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចបំផុត ឬក្រីក្របំផុត ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប។
សម្រាប់កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា នៅក្នុងសកលលោក ការរាលដាលនៃកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិត និងសុខុមាលភាពរបស់មនុស្សជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ