ព័ត៌មានជាតិ
កូនប្រុសទាំង ៣ នាក់ របស់សម្តេចតេជោ បង្ហាញវត្តមាន នៅក្នុងជំនួបពិសាអាហារពេលព្រឹក ជាមួយប្រមុខរដ្ឋវៀតណាម
នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអាហារពេលព្រឹក ជូនលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈអញ្ជើញបំពេញទស្សនៈកិច្ចនៅប្រទេសកម្ពុជា ហើយអាហារពេលព្រឹកនេះ បានធ្វើឡើងនៅភូមិគ្រឹះ របស់សម្តេចនាក្រុងតាខ្មៅ។

នៅក្នុងជំនួបពិសាអាហារពេលព្រឹក បែបលក្ខណៈគ្រួសារនេះ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍យ៉ាងសិទ្ធស្នាល ចំពោះវត្តមានរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញទទួល ទានអាហារពេលព្រឹកនេះ។

អ្វីដែលជាការចាប់អារម្មណ៍ថែមទៀតនោះ នៅក្នុងពិធីទទួលទានអាហារផង ជជែកការងារផងនោះ ក៏មានវត្តមានកូនប្រុសទាំងបីរបស់សម្តេចតេជោ ហ៊ុន សែន គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ចូលរួមផងដែរ ហើយវត្តមានបុត្រាទាំង៣ របស់សម្តេច ក៏ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់លោកប្រធានាធិបតី Nguyen Xuan Phuc ផងដែរ។



ជាការកត់សំគាល់ នៅក្នុងពិធីពិសាអាហារពេលព្រឹកជាលក្ខណៈគ្រួសារ ដែលបានចំណាយពេលប្រមាណជាងមួយម៉ោង លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការផ្តាល់ប្តូរយោបល់ពីគ្នាទៅវិញទៅមកជុំវិញការងារមួយចំនួន ដែលបម្រើផលប្រយោជន៍ឱ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងដោះស្រាយផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី Nguyen Xuan Phuc នេះ បន្ទាប់ពីទទួលអាហារពេលព្រឹករួច លោក Nguyen Xuan Phuc បានអញ្ជើញចូលក្រាបបង្គំគាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជានៅវត្តឧណ្ណាលោម និងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ ហើយលោកនឹងធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ នារសៀលនេះ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង