ព័ត៌មានជាតិ
វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា នៅតែមានសុខភាពល្អ ទោះបីរងផលប៉ះពាល់ដោយជំងឺកូវីដ១៩
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថាទោះបីជាប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ក៏វិស័យធនាគារនិងហិរញ្ញវត្ថុនៅតែមានសុខភាពល្អដដែលទេ។
ថ្លែងក្រោយបើកសិក្ខាសាលាស្តីពី« «ឱកាសចំណេញក្នុងការវិនិយោគក្នុងវិស័យមូលបត្រ»នៅព្រឹកថ្ងៃទី២៤តុលានេះ លោកបណ្ឌិត អ៊ិន ចាន់នីដែលជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ថាការដែលវិស័យធនាគារនិងហិរញ្ញវត្ថុមានសុខភាពនេះគឺដោយសារតែស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជាហាក់មិនសូវធ្ងន់ធ្ងរដូចបណ្តាប្រទេសមួយចំនួននោះទេដែលរហូតមកដល់ពេលនេះមិនមាន្នកស្លាប់ហើយនៅសល់អ្នកជំងឺតិចតួចប៉ុណ្ណោះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យពិសេសមិនមានអ្នកឆ្លងនៅក្នុងសហគមន៍ដែរដែលធ្វើឲ្យវិស័យធនាគារនិងហិរញ្ញត្ថុមានហានិភ័យតិច។
ជាមួយគ្នានេះដែរ លោក បានបន្តទៀតថា លើសពីនេះទៀតរាជរដ្ឋាភិបាលតាមរយៈធនាគារជាតិបានដាក់ចេញនូវវិធានការជាច្រើន ដូចជាបន្ធូរបន្ថយទុនបម្រុង អនុបាទផ្សេងៗទៀតរួមទាំងពន្ធកាត់ទុកដើម្បីជួយសម្រាលដល់វិស័យធនាគារដើម្បីឲ្យធនាគារជួយគាំទ្រដល់ការលួតលាស់របស់អតិថិជន។
លោកបានបន្ថែមទៀតថា ម្យ៉ាងទៀតដោយសារការចាត់ចែងរបស់ធនាគារនីមួយៗបានល្អស្របទៅតាមវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ឥណទានការខូចបង់បានច្រើន។អីចឹងហើយទើបសុខភាពធនាគារនិងវិស័យហិរញ្ញវត្ថុនៅល្អប្រសើរ។
លោកបានបញ្ជាក់ទៀតថា រហូតមកដល់សព្វថ្ងៃនេះ អតិថិជនប្រមាណជិត២៨ម៉ឺនគ្រួសារដែលបានខ្ចីប្រាក់ពីវិស័យធនាគារ ទទួលបានការរៀបចំឥណទានឡើងវិញដែលមានទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិកបន្ទាប់ពីពួកគាត់ជួបបញ្ហាជីវភាព ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបញ្ជាក់ថា យ៉ាងណាក៏ដោយក៏ធនាគារក៏បានរៀបចំឥណទានឡើងវិញតាមការស្នើរបស់រាជរដ្ឋាភិបាលដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល