Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម​ នឹងពន្លឿន​ការពិភាក្សា​ឆ្ពោះ​ទៅរក​ការបើក​ជើងហោះហើរ​ឡើងវិញ​ឱ្យបានឆាប់​

បានផុស

នៅ

ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម​នឹងពន្លឿនការពិភាក្សាឆ្ពោះទៅរកការទទួល​ស្គាល់គ្នាទៅវិញទៅ​មក​លើ​លិខិតឆ្លងដែនឬវិញ្ញាបនបត្រវ៉ាក់សាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​នៃប្រទេស​ទាំងពីរ ការបើកឡើងវិញជើងហោះ​ហើរត្រង់​រវាងប្រទេសទាំងពីរឱ្យទាន់ពេលវេលា​ប្រកបដោយសុវត្ថិភាព ដែលនឹងរួមចំណែកជាក់ស្តែងដល់ការងើបឡើងវិញ​ប្រកបដោយចីរភាព​នៃសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ ក្នុង «គន្លងប្រក្រតីភាពថ្មី» និងក្រោយជំងឺរាតត្បាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពបានធ្វើឡើង នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកង្វៀន សួនហ៊្វុក​ ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជារយៈពេល២ថ្ងៃ នាថ្ងៃទី ២១ និង ២២ ខែធ្នូ ឆ្នាំ២០២១។

ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃ​ការធ្វើការរួមគ្នាក្នុងការដោះ​ស្រាយផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រ សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយការរីករាល​ដាលនៃជំងឺកូវីដ-១៩។

ក្រៅពីនេះ ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសចំណុចដ៏លេចធ្លោមួយ អាស្រ័យដោយទំហំពាណិជ្ជកម្ម​ទ្វេភាគីអាចរក្សាបាននូវសន្ទុះកំណើន បើទោះជាស្ថិតក្នុងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩។

ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការពារការវិនិយោគ និងកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្ម​តាមព្រំដែន តាមរយៈការ   ពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្មតាមព្រំដែនឱ្យមានប្រសិទ្ធភាព ព្រមទាំងបន្តសិក្សាស្រាវជ្រាវការកសាងផ្សារព្រំដែនថ្មី និងតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។

ភាគីទាំងបានឯកភាពពន្លឿនការបញ្ចប់ផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម​ដល់​ឆ្នាំ២០៣០ ត្រឹមចុងឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម