ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ប្ដេជ្ញាស្វះស្វែងរកដំណោះស្រាយ បោះបង្គោលព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបាន ពេញលេញ នូវសន្ធិសញ្ញាស្តីពីការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក និងកិច្ចព្រមព្រៀង
ពាក់ព័ន្ធស្តីពីព្រំដែនរវាងប្រទេសទាំងពីរ។

ការប្ដេជ្ញារវាងភាគីកម្ពុជា-វៀតណាមបានធ្វើឡើង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោ ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ ថ្ងៃនៅថ្ងៃទី ២១ និង២២ ខែធ្នូ ឆ្នាំ ២០២២។
ភាគីទាំងពីរបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ស្តីពីការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានប្រមាណ ៨៤% នៃការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ព្រមទាំងស្វាគមន៍ការចូលជាធរមាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៃ (i) សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង (ii) ពិធីសារស្តីពីការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានជំរុញឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា (JBC) ស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះ ព្រំដែនគោក ដែលនៅសេសសល់ ១៦% មិនទាន់ខណ្ឌសីមា។

ដោយផ្អែកលើសមិទ្ធផលទាំងនោះ ភាគីទាំងពីរបានប្តេជ្ញាធ្វើការ និងខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅការសម្រេចបាននូវព្រំដែនសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។
ភាគីទាំងពីរបានឯកភាពលើតម្រូវការក្នុងការបញ្ចប់កិច្ចព្រមព្រៀងស្តីពីច្រកព្រំដែនគោក ដែលនឹងជំនួសបទប្បញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀងស្តីពីស្ថានភាពព្រំដែនឆ្នាំ១៩៨៣ ទាក់ទងនឹងការគ្រប់គ្រងច្រកព្រំដែននាពេលខាងមុខ។
ភាគីទាំងពីរក៏បានឯកភាពជំរុញប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យច្រកព្រំដែន រួមមាន៖តាមរយៈការបើក និងតម្លើងកម្រិតច្រកព្រំដែនដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ និងបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តិនណាម ទៅជាច្រកព្រំដែនដែលបានកំណត់សម្រាប់ឆ្លងកាត់ ក្រោមកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនទំនិញរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៣៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ