Connect with us

ព័ត៌មានជាតិ

លោក​ជាម ច័ន្ទ​សោភ័ណ ប្រកាស​ទទួលស្គាល់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៦​នាក់​បន្ថែម​ទៀត នៅ​ស្រុក​មេមត់

បានផុស

នៅ

ត្បូងឃ្មុំ ​៖ អតីត​សកម្មជន​គណបក្សប្រឆាំង​ជាពិសេស​យុវជន យុវនារី ចំនួន​១១៦​នាក់ ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​បន្ត​ស្ម័គ្រចិត្ត​ដោយ​សុទ្ធចិត្ត​ចូលមក​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅពេល​ដែល​បក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល និង​​នៅ​ក្រោយ​ពេល​ដែល​ពួកគាត់​បាន​យល់​ច្បាស់​ពី​គោលនយោបាយ និង​សកម្មភាព​នៃ​អំពើ​ល្អ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​បញ្ចូល​សមាជិក​ថ្មី​បន្ថែម​ទៀត​នេះ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ។

អ្នក​ទាំង​១១៦​នាក់ ដែល​ប្រកាស​ចូល​ថ្មី​នា​ពេល​នេះ មកពី​ឃុំ​ចំនួន​០៥​រួមមាន ឃុំ​ចាន់​មូល ឃុំ​កំពាន់ ឃុំ​ជាំ ឃុំ​មេ​មង និង​ឃុំ​មេមត់។

នៅក្នុង​ឱកាស​នោះ​លោក ជាម ច័ន្ទ​សោភ័ណ ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​មេមត់ បាន​មានប្រសាសន៍​ដោយ​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បងប្អូន​ជា​សមាជិក​ដែល​ទើប​បញ្ចូល​ថ្មី​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ។

លោក​បាន​បញ្ជាក់​ថា ការ​មក​ចូលរួម​រស់​ដោយ​សុទ្ធចិត្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​ផ្តល់នូវ​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន ដែល​បាន​តស៊ូ​ពុះពារ​ក្នុង​បុព្វហេតុ​ជាតិ និង​បាន​នាំមក​នូវ​សុខ សន្តិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ​ស្រួល​ដូច​សព្វថ្ងៃ​។ ហើយ​ការ​មក​ចូលរួម​របស់​បងប្អូន​ទាំងអស់គ្នា គឺ​នឹងធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កាន់​តែ​មាន​កម្លាំង​គាំទ្រ​ច្រើនឡើង​ថែមទៀត ដើម្បី​ការអភិវឌ្ឍ​មូលដ្ឋាន​ភូមិ​ឃុំ កាន់តែ​រីកចម្រើន។

លោក បាន​បញ្ជាក់​ថា គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា គឺមាន​តែ​ការ​បង្រួប​បង្រួម​ជាតិ ការពារ​នូវ​ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ដែល​ខុសពី​អតីត​បក្ស​ប្រឆាំង​ដែល​ប្រកាន់យក​នូវ​ទស្សនៈ​បំបែកបំបាក់​ជាតិ ដែល​នាំ​ឲ្យ​សង្គម​កម្ពុជា​វឹកវរ​ចលាចល តាមរយៈ​ការ​ញុះញង់ លាប​ពណ៌ និង​ការរើសអើង​ជាតិ​សាសន៍​ជាដើម។

នៅក្នុង​ឱកាស​នោះ​ដែរ លោក ជាម ច័ន្ទ​សោភ័ណ ក៏បាន​ជម្រាប​ជូន​សមាជិក​សមា​ជិ​កា​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​ថា ស្ថានការណ៍​នយោបាយ​ក​ម្ពុ​ជា​បច្ចុប្បន្ន​មាន​ភាព​ល្អប្រសើរ គឺ​ប្រជាពលរដ្ឋ​បាននឹងកំពុង​សាទរ​នឹង​សុខ​សន្តិភាព​ដែល​កំពុងមាន​នាពេល​សព្វថ្ងៃ និង​ប្រក្រតីភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ គឺ​ក្នុងន័យ​ថា កម្ពុជា​សព្វថ្ងៃ​មិន​ដូច​ទៅនឹង​អ្វីដែល​ពួកក្រុម​ប្រឆាំង​កំពុង​បំពុល​ព័ត៌មាន និង​ការផ្សព្វផ្សាយ​បំផ្លើស​ខុសពី​ការពិត​នោះទេ។

ជាមួយគ្នានេះ លោក​ជាម ច័ន្ទ​សោភ័ណ ក៏បាន​ផ្តាំផ្ញើ​ឲ្យ​សមាជិក​សមាជិកា​ទាំងចាស់ ទាំងថ្មី ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កម្ពុជា គ្រប់ៗ​អាណត្តិ៕

ដោយ ៖ ​សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ៩ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ១០ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ១៣ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម