ព័ត៌មានជាតិ
ផ្លូវក្រោមស្ពានព្រះមុនីវង្សចាស់ថ្មីកកស្ទះចរាចរណ៍ ព្រោះតែមានការលក់ដូរច្រើន
ភ្នំពេញ ៖ ផ្លូវចាក់ក្រាលបេតុងក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មី ដែលអាជ្ញាធរស្ថាបនាឡើងសម្រាប់ទុកឲ្យអ្នកធ្វើដំណើរដោយម៉ូតូនិងអ្នកថ្មើរជើង ខណៈដែលកំណើនយានយន្តកាន់តែច្រើនប៉ុន្តែបែរជាមានអ្នកជួលទីតាំងជាប់ផ្លូវបង្កឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ។

តាមប្រភពពីបងប្រុស សុខ ថាន់ ជាអ្នករស់នៅច្បារអំពៅទី២ខណ្ឌច្បារអំពៅបានឲ្យដឹងថាធាតុពិតផ្លូវវៀងក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មីនេះគឺអាជ្ញាធរបានស្ថាបនាសម្រាប់ឲ្យអ្នកបើកបរម៉ូតូនិងអ្នកថ្មើរជើងធ្វើដំណើរវៀងផ្លូវជាតិលេខ១ឆ្ពោះទៅផ្សារច្បារអំពៅ។ ហើយថ្មីៗនេះស្រាប់តែមានប្រជាពលរដ្ឋវៀតណាមមកដាក់អីវ៉ាន់លក់ដូរយ៉ាងប្រសេចប្រសាចហើយអ្វីដែលគួរឲ្យងឿងឆ្ងល់នោះនៅក្រោមស្ពានព្រះមុនីវង្សចាស់បែរជាមានបងប្អូនប្រជាពលរដ្ឋដាក់លក់ចានឆ្នាំងនិងដាក់កន្លែងជួសជុលម៉ូតូយ៉ាងរំភើយដោយមិនខ្វល់ពីបញ្ហាប៉ះពាល់សណ្តាប់ធ្នាប់ឡើយ។

ដោយឡែក អាជ្ញាធរវិញបានត្រឹមបញ្ចេញកម្លាំងបោសសំអាតសំរាមក្រោមស្ពាន ប៉ុន្តែក្នុងនោះដីក្រោមស្ពានព្រះមុនីវង្សចាស់ថ្មីនេះ គឺស្ថិតក្នុងការគ្រប់គ្រងដោយនគរបាលចរាចរណ៍ជើងទឹក។
ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពាននេះសុំឲ្យនគរបាលចរាចរណ៍ជើងគួរបញ្ឈប់ការជួលទីតាំងឲ្យបងប្អូនប្រជាពលរដ្ឋវៀតណាមលក់ដូរបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃនេះផង។ ព្រោះអាជ្ញាធរខិតខំស្ថាបនាផ្លូវទុកគ្រាន់ធ្វើដំណើរពុំមែនសម្រាប់ទុកជួលនោះទេ៕
ដោយ ៖ នរា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ