Connect with us

ព័ត៌មានជាតិ

ឃាត់​ខ្លួន​ជនជាតិ​កូរ៉េ​ម្នាក់​ មុន​ចាក​ចេញពី​កម្ពុជា​ថ្ងៃ​០៨​ខែធ្នូនេះ

បានផុស

នៅ

​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ចាប់​ដាក់​ខ្នោះ​ បញ្ជូន​មក​សាលាដំបូង​មុន​ពេល​ជនសង្ស័យ​ចាក​ចេញពី​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ទី​០៨​ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ។

ជនសង្ស័យ ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ Kim Taeh yeon ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​កូរ៉េ ជា​ពាណិជ្ជករ ស្នាក់​នៅ​ផ្ទះ​លេខ ៣០C ផ្លូវ​លេខ ១៩៥៦ បុរី​លឹម​ឈាង​ហាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​សណ្ឋាគារ​ខាំ​បូ​ឌីយ៉ាណា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​អង្គហេតុ​នៃ​រឿង​លោក Kim Taeh yeon ត្រូវ​បាន​ចោទប្រកាន់​ពី​បទ « រំលោភ​លើ​ទំនុក​ចិត្ត​» ប្រព្រឹត្ត​ក្នុង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ តាម​មាត្រា ៣៩១ មាត្រា​៣៩២​នៃ​ក្រម​ព្រហ្មទណ្ឌ។​ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​តុលាការ​បញ្ជា​ឲ្យ​ឃាត់ខ្លួន​លោក Kim Taeh yeon គឺ​យោង​តាម​ចម្លើយ​សារ​ភាព​របស់​ជ​ន​ជាតិ​កូរ៉េ​ម្នាក់ទៀត​ ឈ្មោះ Kwon seok young ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​បទល្មើស​ដូច​គ្នា​នេះ ដែល​បាន​បញ្ជាក់​ថា​ លោក Kim Taeh yeon នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៨​ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ទើប​លោក ឌុ​ច សុខ​សារិន ជា​អនុប្រធាន​សាលាដំបូង​និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង ​បាន​ចេញ​ដី​កាប​បង្គាប់​ឲ្យ​នាំខ្លួន​លោក Kim Taeh yeon មក​តុលាការ​នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ ដើម្បី​ធ្វើការ​សាកសួរ មុន​ពេល​គាត់​ចាកចេញ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ខ្មឹប​ ប្រុង​លោតទឹក​សម្លាប់​ខ្លួន​ ដោយសារ​វិបត្តិ​ផ្លូវចិត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៦ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម