Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន​ ទម្លាយសំបុត្រសម្ងាត់របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលរក្សាទុករយៈពេល ២៨ឆ្នាំមកហើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយសំបុត្រសម្ងាត់របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលរក្សាទុករយៈពេល ២៨ឆ្នាំមកហើយ។ ក្នុងលិខិតរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នោះ គឺដើម្បីបញ្ជាក់អំពីការសិក្សាលើផ្នែកយោធា និងវិទ្យាសាស្រ្តនយោបាយ ព្រមទាំងការប្តេជ្ញាចិត្ត រៀនយកបណ្ឌិតសេដ្ឋកិច្ចឲ្យបាន។

តាមរយៈទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១នេះ បានសរសេរថា «សំបុត្រសម្ងាត់ឆ្នាំ ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សា នៅសាកលវិទ្យាល័យមួយ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសសេរលិខិតសម្ងាត់មួយច្បាប់ មកខ្ញុំដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ ជាមួយនឹងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា លិខិតមួយច្បាប់នេះ មិនមានការចាំបាច់រក្សាទុ​កជាសម្ងាត់​ទៀតទេ ព្រោះវាបានកន្លងហួសជិត ២៨ឆ្នាំមកហើយ។ ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធា ដូចដែលមាននៅក្នុងលិខិតនេះស្រាប់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «អានលិខិតនេះ និងយល់ពីម៉ាណែត កាន់តែច្បាស់​ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សា នៅធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យញ៉ូវយ៉ក»។

បើតាមសម្ដេចតេជោ ហ៊ុន សែន គឺឯកឧត្ដម ហ៊ុន ម៉ាណែត ធ្លាប់បានទៅរស់នៅ ជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំង ដោយស៊ីឈ្នួលបេះផ្លែប៉ោមឲ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិត នៅប្រទេសអង់គ្លេស ឯកឧត្ដម ហ៊ុន ម៉ាណែត បានចូលបង្រៀនគណិតវិជ្ជា សម្រាប់និស្សិតឆ្នាំទី ២ និងទី ៣ ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយ កាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម