ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ជាអ្នកប្រឆាំងដាច់ខាត ចំពោះការលក់ពន្ធគយ ៥០ភាគរយ ទៅឲ្យបរទេស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកឡើងវិញជាថ្មីថា សម្ដេចគឺជាអ្នកប្រឆាំងដាច់ខាត ចំពោះការលក់ពន្ធគយ ៥០ភាគរយ ទៅឲ្យឯកជនដែលជាជនបរទេស។
នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ អគាររដ្ឋបាលថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា កន្លងមក មានអ្នកចង់លក់ពន្ធគយចំនួន ៥០ភាគរយ ទៅឲ្យឯកជនដែលជាជនបរទេស តែពេលនោះសម្ដេចបានប្រឆាំងដាច់ខាត មិនឲ្យលក់នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ចឹងបើពេលនោះ ខ្ញុំមិនដាច់ខាត ដើម្បីការពារនូវអធិបតតេយ្យជាតិ តើមកដល់ពេលនេះ ប្រាក់ចំណូលគយ ដែលឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន លើកឡើងអំបាញ់មិញ តើបាត់បង់ទៅណា? ប្រាក់ចំណូលគយរបស់យើង ត្រូវចែក ៥០ភាគរយ ឲ្យបរទេស ដែលមកទិញគយ ហើយបានខ្ញុំជំទាស់នៅពេលនោះ រហូតដល់ខ្ញុំមានចំណារមួយថា នរណាហ៊ានចូលប្រជុំ ជាមួយនឹងអ្នកដែលប៉ុនប៉ងធ្វើ អាហ្នឹងរឿងលក់គយហ្នឹងតទៅទៀត ខ្ញុំនឹងដកចេញពីតំណែងទាំងអស់»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រឆាំងដាច់ខាត របស់សម្ដេចខាងលើនេះ បានធ្វើឲ្យបរទេសខ្លះ មិនចូលចិត្តសម្ដេច ដោយសម្ដេចបានបញ្ជាក់ថា «ចឹងបានជាបរទេសខ្លះមិនចូលចិត្តខ្ញុំ ដោយសារខ្ញុំក្បាលរឹងរឿងចឹង ក្បាលរឹងលើឯករាជ្យ អធិបតេយ្យរបស់ជាតិ ឥឡូវអស់លក់គិតមើលគយ គឺជាសេវាអធិបតេយ្យ គយគឺគ្រប់គ្រងលើសេវាអធិបតេយ្យ មិនមែនសេវាធម្មតាទេ គយ ពន្ធដារ ផ្នែកមួយចំនួនទៀត គេហៅថា សេវាអធិបតេយ្យ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ