ព័ត៌មានជាតិ
សម្ដេចតេជោ ឲ្យសិក្សាចាក់វ៉ាក់សាំងដូសទី ៤ សម្រាប់មន្ត្រីជួរមុខ ខណៈកងអង្គរក្សសម្ដេច បានចាក់រួចហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យសិក្សាទៅលើ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅលើក្រុមមន្ត្រីជំនាញជួរមុខ ជាពិសេសក្រុមគ្រូពេទ្យតែម្ដង។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបថា ក្រុមកងអង្គរក្សរបស់សម្ដេច បានចាក់វ៉ាក់សាំងដូសទី ៤រួចហើយ។
នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ អគាររដ្ឋបាលថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សិក្សាទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៤ ទៅលើក្រុមមន្ត្រីជួរមុខ។
បើតាមសម្ដេចតេជោ ហ៊ុន សែន គម្រោងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់មន្ត្រីជួរមុខ ជាពិសេសក្រុមគ្រូពេទ្យ គឺត្រូវប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបឲ្យដឹងថា ក្រុមកងអង្គរក្សរបស់សម្ដេច បានចាក់វ៉ាក់សាំងដូសទី ៤រួចហើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កងអង្គរក្សរបស់ខ្ញុំ លេងដូសទី ៤អស់ហើយ ចឹងបានហ្នឹងតែម្ដង ខ្ញុំសូមជម្រាបថា ក្នុងពេលដែលឆ្លងខ្លាំងអង្គរក្សរបស់ខ្ញុំឆ្លង ៤០០នាក់ ៤០០នាក់ឆ្លង ប៉ុន្តែដល់ដូសទី ១ ដូសទី ២ ដូសទី ៣ ឥឡូវដល់ដូសទី ៤ បាត់បណ្ដោយៗ ចឹងបានជាវ៉ាក់សាំងជួយយើងសំខាន់ណាស់ៗ»៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង