ព័ត៌មានជាតិ
មកស្គាល់កូនប្រុសស្រីទាំង ០៥ នាក់ សម្តេចវិបុលបញ្ញា សុខ អាន
សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាពនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចគឺជាឥស្សរជនកំពូលមួយរូបក្នុងជួរថ្នាក់ដឹកនាំកម្ពុជា តាំងពីការដួលរលំនៃរបបប៉ុលពតនៅឆ្នាំ១៩៧៩។
សម្តេចវិបុលបញ្ញា សុខ អាន បានកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មុនពេលសម្តេចទទួលមរណភាព។

សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមយ៉ាងសកម្មបូជាកម្លាំងកាយចិត្តបញ្ញាស្មារតី ក្នុងការចូលរួមស្តារនិងកសាងប្រទេសជាតិ។ ការងារដ៏លេចធ្លោក្នុងប្រវត្តិសាស្រ្តកម្ពុជាគឺសម្តេចវិបុលបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជាតស៊ូយ៉ាងស្វិតស្វាញបំផុតក្នុងយុទ្ធនាការស្វែងរកការគាំទ្រ សម្រាប់ការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ រហូតសម្រេចបានជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្រុងកេបិក ប្រទេសកាណាដា។ សម្តេចវិបុលបញ្ញា ក៏បានជំរុញឱ្យមានការដាក់បញ្ចូលសម្បតិ្តបេតិកភណ្ឌរូបីនិងអរូបីជាច្រើនទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ជីវប្រវត្តិរបស់សម្តេចវិបុលបញ្ញា សុខ អាន បានបញ្ជាក់ថា សម្តេចនិងលោកជំទាវ ថេង អាយអាន្នី មានបុត្រាបុត្រីចំនួន ០៥ នាក់គឺ៖
១/ លោកស្រី សុខ សូម៉ា
២/ លោក សុខ ពុទ្ធិវុធ
៣/ លោក សុខ សូកាន
៤/ លោក សុខ សូកេន
៥/ លោក សុខ សង្វារ
កូនប្រុសទាំងបួននាក់របស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានព្រះមហាក្សត្រនៃត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួង៤ផ្សេងគ្នា។

កូនប្រុសទាំង៤នាក់នោះរួមមានលោក សុខ សូកាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០។

លោក សុខ សូកេន បានឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីលោកកាន់តំណែងជាអនុរដ្ឋលេខាធិការក្នុងក្រសួងនេះចាប់តាំងពីឆ្នាំ២០១៦មក។

លោក សុខ សង្វារ ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍តាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីលោកបានកាន់ជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាអស់រយៈពេល៧ឆ្នាំរួចមក។

ដោយឡែកកូនប្រុសច្បងរបស់សម្តេច សុខ អាន ដែលជាកូនប្រសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ជារដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា