Connect with us

ព័ត៌មានជាតិ

នៅខេត្តកំពង់ចាម បេក្ខជន ដាក់ពាក្យប្រឡងបាក់ឌុប​នៅឆ្នាំ​នេះ មានការធ្លាក់ចុះជាងរាល់ដង

បានផុស

នៅ

លោក​ លី​ ម៉េង​សាន​ ប្រធានមន្ទីរ ​អប់រំ ​យុវជន ​និង​កីឡា​ ខេត្ត​កំពង់ចាម​ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះថា​ សិស្សានុសិស្ស​ដែលរៀនថ្នាក់ទី១២​ ហើយត្រូវប្រឡងបាក់ឌុបឆ្នាំ២០២១នេះ​ មានចំនួនជាង៧ពាន់នាក់​នៅទូទាំងខេត្ត​។ ចំណែក ចំនួនបេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុបឆ្នាំ២០២១នេះ​ មានការថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ម៉េងសាន បានលើកមូលហេតុថា នេះ គឺ​មកពី​សិស្សានុសិស្ស​សង្ឃឹមថា ឆ្នាំនេះ ក្រសួងអប់រំអាចឲ្យជាប់ស្វ័យប្រវត្តិទៀត។ លោក​ប្រធានមន្ទីរ ​អប់រំ ​យុវជន ​និង​កីឡា​ ខេត្ត​កំពង់ចាម​ បានបន្តទៀតថា បើទោះជាយ៉ាងណាក៏ដោយ​ នៅក្នុងបរិបទកូវីដ-១៩នេះ​ ទាំងគណៈគ្រប់គ្រងសាលា​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សតាមសាលានីមួយៗ​ បានខិតខំប្រឹងប្រែង​រៀនគ្រប់វិធីសាស្ត្រ​ ទាំងតាមអនឡាញ​ និងរៀនជាបណ្តុំជាដើម​ ដើម្បីបង្កើនចំណេះដឹង​បន្ថែមទៀត​ ខណៈ​មួយរយៈកន្លងទៅ សាលាទាំងអស់ត្រូវបិទ​ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ជូនថា​ មណ្ឌលប្រឡងក្នុងខេត្តកំពង់ចាម​ បានបែងចែករួចរាល់ហើយ​ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន ២៨៣០នាក់​ ដែលត្រូវនឹង ៥មណ្ឌល​ ស្មើនឹង១១៥បន្ទប់​ និងថ្នាក់វិទ្យាសាស្ត្រសង្គម​ មានចំនួន៤២៨១នាក់​  មានមណ្ឌល៧​ ស្មើនឹង ១៧២ បន្ទប់៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម