Connect with us

ព័ត៌មានជាតិ

រថយន្ដផលិត​នៅ​វៀតណាម​ ៥​គ្រឿង ប្រគល់​ដល់ក្រសួងមហាផ្ទៃកម្ពុជា

បានផុស

នៅ

រថយន្ត ៥ គ្រឿង​ដែល​ផលិតនៅវៀតណាម​របស់ក្រុមហ៊ុន Vinfast រួមទាំង​ម៉ូតូ និង​សម្ភារៈពេទ្យ​​មួយ​ចំនួន​ទៀត ​បានប្រគល់​ឲ្យ​ក្រសួងមហាផ្ទៃកម្ពុជា​​ ដែលផ្តល់​ឲ្យ​តាម​រយៈ​ក្រសួងនគរបាលវៀតណាម។

ពិធីប្រគល់ និងទទួលសម្ភារៈ ក៏ដូចជាអំណោយខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយលោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២១ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធីប្រគល់សម្ភារៈ​របស់​ក្រសួងនគរបាល​វៀតណាមដែលមាន​រថយន្ដចំនួន៥គ្រឿង ម៉ូតូ និងសម្ភារពេទ្យសម្រាប់សង្គ្រោះបន្ទាន់មួយចំនួនទៀត លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានគោរពអញ្ជើញសម្តេចក្រឡាហោម ស ខេង ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ២០២២ ខាងមុខ តាមពេលវេលាសមស្របផងដែរ។

នៅក្នុងកិច្ចពិភាក្សា និងប្រគល់ទទួលអំណោយនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញលោកឧត្តមសេនីយ៍ឯក តូ ឡឹម ដើម្បីពិនិត្យ និងទស្សនាសាលមហាស្របរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងទស្សនាជុំវិញបរិវេណបណ្ឌិត្យ​សភា​នគរបាលកម្ពុជា ដើម្បីទស្សនាពីហ្វឹកហ្វឺនរបស់សិក្ខាកាមនគរបាល ដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម