Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ១០ គ្រួសារ រស់នៅលើចំណីផ្លូវ ក្នុងបឹងតាមោក ព្រមទទួលយកគោលនយោបាយ ហើយរុះរើផ្ទះចេញ

បានផុស

នៅ

ប្រជាពលរដ្ឋ ១០ ​គ្រួសារ​ដែល​រស់​នៅលើ​ចំណីផ្លូវ ​១៥១ ក្នុង​បឹង​តា​មោក ស្ថិតក្នុង​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ជាប់​ព្រំប្រទល់​សង្កាត់​ពញ្ញា​ពន់ បាន​ស្ម័គ្រចិត្ត​ព្រម​ទទួលយក​គោលនយោបាយ​ក្នុងការ​ដោះដូ​ដី​ចេញពី​ដី​បឹង​តា​មោក ហើយ​ព្រម​ទទួលយក​យក​ដីឡូត៍​ទំហំ​ ៥​ម​x ១៨​ម នៅ​ចំណុច​ភូមិ​ទួល​ព​ន្សាំ​ង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ​២៣ ខែធ្នូ ឆ្នាំ​ ២០២១ នៅ​សាលាសង្កាត់​សំរោង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​ទទួលយក​ប័ណ្ណ​កម្ម​សិទ្ធ​នោះ​លោក ​ជា ខេ​មា អភិបាលរងខណ្ឌ​បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ចំនួន​ ១០​ គ្រួសារ ដែល​រស់​នៅលើ​ចំណីផ្លូវ​១៥១ ក្នុង​បឹង​តា​មោក​ណ ស្ថិតក្នុង​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ជាប់​ព្រំប្រទល់​សង្កាត់​ពញ្ញា​ពន់ ដែលជា​កន្លែង​រស់នៅ​មិន​រៀបរយ​បាន​ស្ម័គ្រចិត្ត​ព្រម​ទទួលយក​ដី ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ជូន ដែលមាន​ទំហំ ៥.​ម x ១៨​ម សម្រាប់​ពួកគាត់​សាងសង់​លំនៅឋាន​រស់នៅ​ស្របច្បាប់ ដែល​ទាំងនេះ​ គឺជា​ការខិតខំ​រួមគ្នា​ពី​ថ្នាក់លើ​រហូតមកដល់​ថ្នាក់ក្រោម​។​ លោក​បន្តថា ទាំងនេះ​គឺជា​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ សុខទុក្ខ​របស់​បងប្អូន ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ ហើយ​ទទួលរង​នូវ​ផល​ពាល់​ពី​ការរៀបចំ​ជួសជុល​ពង្រីក​ផ្លូវ​១៥១ ហើយ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ ដែល​មិនទាន់​ឯកភាព​នៅឡើយ សូម​រុះ​រាន់​មក​កុំ​ឲ្យ​ខកពេល​ឲ្យ​សោះ​។

ក្នុងនោះ​ផងដែរ​លោក​អភិបាលរងខណ្ឌ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​តែងតែ​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​នូវ​ការលំបាក និង​ចូលរួមចំណែក​យ៉ាងសកម្ម ទាំង​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និង​ថវិកា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ធ្វើ​ឲ្យ​ការងារ​ទទួលបាន​លទ្ធ​ផល​ល្អ​គួរ​ជាទី​មោទនៈ​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ព្រម​ទទួលយក​គោលនយោបាយ​នាពេលនេះ​ គឺ​ទទួលបាន​មាន​ដី​ទំហំ ៥.​ម x ១៨​ម ថវិកា​ចំនួន​ ៥០០ ​ដុល្លារ អង្ករ​២៥​គីឡូក្រាម និង​មី​មួយ​កេស​ផងដែរ​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម