Connect with us

ព័ត៌មានជាតិ

អគារ​ព្យាបាល​អ្នកជំងឺ​បែប​ទំនើប​មួយ​តម្លៃ​ជិត ២០ លាន​ដុល្លារ​ត្រូវបាន​សាងសង់​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប

បានផុស

នៅ

អគារ​ព្យាបាល​អ្នកជំងឺ​បែប​ទំនើប​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប​ចំនួន ១ ខ្នង​មាន​កម្ពស់​៤​ជាន់ ដែល​អាចដាក់​គ្រែ​អ្នកជំងឺ​បាន ២២០ គ្រែ​មានតម្លៃ​ជិត​២០​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២១​នេះ​។

អគារ​មួយ​ខ្នង​នេះ​មាន​ផ្ទៃក្រឡា​សំណង់​ទំហំ ៧.២៦០ ម៉ែត្រការ៉េ​,​កម្ពស់​៤​ជាន់ ប្រវែង​២៥ ម៉ែត្រ​គុណ​នឹង ៦៩ ម៉ែត្រ​ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​សេវា​ឯកទេស​វះកាត់ សេវា​សង្គ្រោះបន្ទាន់​និង​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។ អគារ​មន្ទីរពេទ្យ​ថ្មី​នេះ​មាន​លក្ខណៈ​ជា​ស្តង់ដារ​ជា​មន្ទីរពេទ្យ​ដែលមាន​ផាសុកភាព មាន​កម្រិត​បង្ក​ការ​ចម្លងរោគ​កម្រិត ទាប មាន​បំពាក់​ជណ្តើរយោង​និង​មាន​ភាព​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដែលមាន​ចំនួន​គ្រែ​សរុប​ចំនួន ២២០ គ្រែ​ដែល​ទទួល​អ្នកជំងឺ​ទៅតាម​ជាន់​នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថា​ដា​សិ អូ​ហ្គា​សាវ៉ា​រ៉ា ទីប្រឹក្សា​គម្រោង (Project Formulation Advisor) មានប្រសាសន៍ថា​ការផ្ដល់​អគារ​នៃ​មន្ទីរពេទ្យបង្អែក​នេះ​មានតម្លៃ​ជិត ២០ លាន​ដុល្លារ អាមេរិក​ដែលជា​គម្រោង​ជំនួយឥតសំណង​របស់​អង្គការ JICA។ ការ​ផ្ដល់​គម្រោង​ដោយមាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​សេវា​សុខភាព​និង​ការពង្រីក ការ​គ្របដណ្តប់​សេវា​សុខភាព​នៅក្នុង​តំបន់​នេះ​តាមរយៈ​ការសាងសង់​អគារ​បំពាក់​សម្ភារ​បរិក្ខារ​ទំនើបៗ ក៏ដូចជា​ការផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​ផងដែរ ។ លោក​សង្ឃឹមថា គម្រោង​នេះ​និង​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​បំពេញតម្រូវកា​រ​របស់​មន្ទីរពេទ្យ​នេះ ។

មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ជា​មន្ទីរពេទ្យ​សាធារណៈ​ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត ៣ ដែល​មាន​គ្រែ​អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន ៣៧០ គ្រែ​។ មន្ទីរពេទ្យ​បាន​ផ្តល់​សេវា​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ដោយ​មិន​ប្រកាន់ពូជសាសន៍​និន្នាការ​នយោបាយ​ពិសេស​បាន​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​បន្ថែម​ទៀត​ជាច្រើន​ដែល​សេវា​ទាំងនោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដទៃទៀត​មិនអាច​ធ្វើបាន​។ មន្ទីរពេទ្យ​នេះ​ក៏​នៅមាន​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ការ​ពង្រឹង​និង​ពង្រីក​សេវា​បន្ត​ព្រមទាំង​តម្រូវការ​គាំទ្រ​ដើម្បី​ដំណើរការ​នៃ​ការអភិវឌ្ឍ​មន្ទីរពេទ្យ​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង​ពិសេស​តម្រូវ​ការចាំបាច់​បំពាក់​នូវ​ឧបករណ៍​សម្ភារ វេជ្ជសាស្ត្រ​ទំនើប​បន្ថែម​នៅតាម​ផ្នែក​នីមួយៗ​និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​ថ្មី​បន្ថែម​ជាដើម​។

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប​មានប្រសាសន៍ថា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន ផ្តល់ជំនួយ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​(JICA) សម្រាប់​ការសាងសង់​អគារ​មន្ទីរពេទ្យបង្អែក​ថ្មី​ខេត្តសៀមរាប​នាពេល​នេះហើយ​នេះ​គឺជា​ការចូលរួមចំណែក យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ជាមួយ​ខេត្ត​ក្នុងការ​លើកកម្ពស់​វិស័យ​សុខាភិបាល​ខេត្ត​មួយ​នេះ​ឱ្យ​កាន់​មាន​ភាពទំនើប​ស៊ីវីល័យ​៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម