ព័ត៌មានជាតិ
កាត់ទោសជនក្លាហានក្លែងជាមន្ត្រី ACU ឆបោកប្រាក់
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកស្រី ទិត ដាលីន និងលោក ទី មុនិន្ទ ជាតំណាងអយ្យការ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ២នាក់ ដែលពាក់ព័ន្ធនិងការក្លែងបន្លំខ្លួនជាមន្ត្រីរដ្ឋការ ហើយឆបោកអ្នកដទៃ។
ជនជាប់ចោទទី ១ ជាអតីតនាយកសាលា។ ជនជាប់ចោទទី២ ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី។
ក្រោយពីបញ្ចប់សវនាការសួរដេញដោលលើជនជាប់ចោទទាំង២នាក់ចប់សព្វគ្រប់លោកស្រី ចៅក្រមសម្រេចកំណត់យកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២រសៀលដើម្បីធ្វើការប្រកាសសាលក្រមរឿងក្ដីនេះ។
ជនជាប់ចោទទី១ ឈ្មោះអ៊ុ សេដ្ឋី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ នាយកសាលាបឋមសិក្សាហ៊ុនសែន ចម្រើនជាតិ ក្លែងខ្លួនជាមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ទៅគំរាមជំរិតទារប្រាក់ជនរងគ្រោះចំនួន៤ដងបានប្រាក់សរុប១,៩០០ដុល្លារអាមេរិកនិង២លានរៀល ប្រព្រឹត្ត កាលពីថ្ងៃទី២២ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ជាប់ចោទពីបទ ឆបោក (ដោយក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ) ក្រោមបទចោទប្រកាន់អំពីស្ថានទម្ងន់ទោសផ្សេងទៀត (តាំងខ្លួនជាអ្នករាជការសាធារណៈ) និង កំហែងយក ហើយត្រូវបានឃុំខ្លួននៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២១។
ជនជាប់ចោទទី២ឈ្មោះ ហ៊ឹម ភាព ហៅ ជា សុភាព ហៅជា សុវណ្ណារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ បានគំរាមជម្រិតទារប្រាក់ពីជនរងគ្រោះ៤ដងបានសរុប៥០០ដុល្លារអាមេរិកនិង៧០ម៉ឺនរៀល ប្រព្រឹត្តកាលពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ជាប់ចោទពីបទ. ឆបោក (ដោយក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ) និង ស្ថានទម្ងន់ទោសផ្សេងទៀត (តាំងខ្លួនជាអ្នករាជការសាធារណៈ) ។
ជនជាប់បានសារភាពយ៉ាងក្បោះក្បាយពីដំណើររឿងដែលពះកាំង់ប្រព្រឹត្តបទល្មើស។ តុលាការបានកំណត់យកថ្ងៃទី ២៨ធ្នូ ដើម្បីប្រកាសសាលក្រម៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ