Connect with us

ព័ត៌មានជាតិ

សកម្មភាព​រាប់​ស្រោម​វិញ្ញាសា និង​រៀបចំ​ហឹប​វិញ្ញាសា​ត្រៀម​បញ្ជូន​ទៅតាម​បណ្ដា​ខេត្ត​

បានផុស

នៅ

ភ្នំពេញ ​៖ គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស និង​ប្រធាន​អប្បមាទ​ទូទាំង​ប្រទេស សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ធ្នូ ២០២១ កំពុងមាន​ភាព​មមាញឹក​ក្នុង​ការ​រាប់​ស្រោម​វិញ្ញាសា និង​រៀបចំ​ហឹប​វិញ្ញាសា​ត្រៀម​សម្រាប់​ដឹកជញ្ជូន​ទៅកាន់​បណ្ដា​ខេត្ត​ឆ្ងាយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរាប់​ស្រោម​វិញ្ញាសា និង​ការរៀបចំ​ដឹកជញ្ជូន​នេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

សូម​ជម្រាប​ថា បន្ទាប់ពី​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​បានសម្រេច​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។

ទន្ទឹម​នោះ​ផង​ដែរ ក្រសួង​អប់រំ យុវជន និង​កីឡា ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​វិធានការ​នានា ព្រមទាំង​ដាក់ចេញ​សេចក្ដីណែនាំ​ប្រតិបត្តិ ស្ដីពី​វិធានការ​សុខភាព និង​សុវត្ថិភាព​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ធានាបាន​ថា ការប្រឡង​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម