ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់១១៥គ្រួសារ ទទួលបានអំណោយសង្គ្រោះពីក្លឹបរ៉ូថារីចតុមុខ
ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន១១៥គ្រួសារដែលកំពុងមានការខ្វះខាតនិងរងគ្រោះដោយសារទឹកជំនន់រស់នៅស្រុកកោះធំ ខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០ទទួលបានអំណោយសង្គ្រោះពីក្លឹបរ៉ូថារីចតុមុខភ្នំពេញ។

ការចែកអំណោយជួនប្រជាពលរដ្ឋចំនួន១១៥គ្រួសាររងគ្រោះដោយទឹកជំនន់នេះក្លឹបរ៉ូថារីចតុមុខភ្នំពេញសហការជាមួយសមាគមន៍ក្លឹបរ៉ូថារីសេនត្រល សមាគមន៍រ៉ូថារីកាពីតល ក្រុមហ៊ុនជាងប៉ាក់វ៉ាន់ហុង មូលនិធិមុទិតា(តំណាងឲអ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា) និង មូលនិធិkhmer sight។

លោកស្រី ទ្បេង ផល្លី ប្រធានក្លឹបរ៉ូថារីចតុមុខភ្នំពេញបានឲ្យដឹងថា អំណោយដែលយកទៅចែកជួនប្រជាពលរដ្ឋទាំង១១៥គ្រួសារដោយ១គ្រួសារទទួលបានអង្ករ ១០គីទ្បូ មី 1កេស ត្រីខ៥កំប៉ុង អំបិល១គីទ្បូទឹកត្រី ១ដប មុង១ ភួយ១សាប៊ូ ១ដុំ ទឹកអាកុល និងជែលលាងដៃ ១ដបខោអាវកីទ្បាសម្រាប់កុមារតូចៗ សៀវភៅ និងខ្មៅដៃ សម្រាប់កុមារតូចៗ នំស្រួយលីលី នំប៉័ង និងទឹកបរិសុទ្ធ។
លោកស្រីបានបន្តថា ទោះបីជាអំណោយទាំងនេះតិចតួចក្តីក៏ជាការរួមចំណែកមួយក្នុងការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋយើងបានមួយរយៈពេលខ្លីនៅក្នុងពេលដែលមានទឹកជំនន់នេះផងដែរ។

គួរបញ្ជាក់ថា ក្លឹបរ៉ូថារីចតុមុខភ្នំពេញមានសមាជិកជាង១.២លាននាក់ និងមានអាយុកាលជាង១១០ឆ្នាំមកហើយ ព្រមទាំងបានជួយដល់កុមារដែលមានជំងឺស្វិតដៃជើងជាង២៥លាននាក់។ ក្នុងនោះដែរសមាគមន៍រ៉ូថារីបានផ្តោតទៅលើគោលការណ៍ចំនួន៦ចំនុចធំៗ គឺសន្តិភាព, ការប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគ, អនាម័យទឹកស្អាត, សង្គ្រោះកុមារ និងមាតា, ការអប់រំ, និងសេដ្ធកិច្ចក្នុងតំបន់៕
ដោយ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)