ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​១១៥​គ្រួសារ ទទួល​បាន​អំណោយ​សង្គ្រោះ​ពី​ក្លឹប​រ៉ូ​ថា​រី​ចតុមុខ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​១១៥​គ្រួសារ ទទួល​បាន​អំណោយ​សង្គ្រោះ​ពី​ក្លឹប​រ៉ូ​ថា​រី​ចតុមុខ​

Published

on

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ចំនួន​១១៥​គ្រួសារ​ដែល​កំពុងមាន​ការខ្វះខាត​និង​រងគ្រោះ​ដោយសារ​ទឹកជំនន់​រស់នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០២០​ទទួលបាន​អំណោយ​សង្គ្រោះ​ពី​ក្លឹប​រ៉ូ​ថា​រី​ចតុមុខ​ភ្នំពេញ​។

ការចែក​អំណោយ​ជួន​ប្រជាពលរដ្ឋ​ចំនួន​១១៥​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​ក្លឹប​រ៉ូ​ថា​រី​ចតុមុខ​ភ្នំពេញ​សហការ​ជាមួយ​សមាគមន៍​ក្លឹប​រ៉ូ​ថា​រី​សេន​ត្រល សមាគមន៍​រ៉ូ​ថា​រី​កា​ពី​តល ក្រុមហ៊ុន​ជាង​ប៉ាក់​វ៉ាន់​ហុង មូលនិធិ​មុទិតា​(​តំណាង​ឲ​អ្នកអង្គម្ចាស់​ក្ស​ត្រី នរោត្តម រស្មី​ពនិតា​) និង មូលនិធិ​khmer sight។

លោកស្រី ទ្បេ​ង ផល្លី ប្រធាន​ក្លឹប​រ៉ូ​ថា​រី​ចតុមុខ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​អំណោយ​ដែល​យកទៅ​ចែក​ជួន​ប្រជាពលរដ្ឋ​ទាំង​១១៥​គ្រួសារ​ដោយ​១​គ្រួសារ​ទទួលបាន​អង្ករ ១០​គី​ទ្បូ មី 1​កេស ត្រីខ​៥​កំប៉ុង អំបិល​១​គី​ទ្បូ​ទឹកត្រី ១​ដប មុង​១ ភួយ​១​សាប៊ូ ១​ដុំ ទឹក​អាកុល និង​ជែ​ល​លាងដៃ ១​ដប​ខោអាវ​កី​ទ្បា​សម្រាប់​កុមារ​តូចៗ សៀវភៅ និង​ខ្មៅ​ដៃ សម្រាប់​កុមារ​តូចៗ នំ​ស្រួយ​លី​លី នំប៉័ង និង​ទឹកបរិសុទ្ធ​។

លោកស្រី​បាន​បន្ត​ថា ​ទោះបីជា​អំណោយ​ទាំងនេះ​តិចតួច​ក្តី​ក៏​ជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​យើង​បាន​មួយរយៈ​ពេល​ខ្លី​នៅក្នុងពេល​ដែលមាន​ទឹក​ជំនន់​នេះ​ផងដែរ​។

គួរ​បញ្ជាក់ថា ​ក្លឹប​រ៉ូ​ថា​រី​ចតុមុខ​ភ្នំពេញ​មាន​សមាជិក​ជាង​១.២​លាន​នាក់ និង​មាន​អាយុកាល​ជាង​១១០​ឆ្នាំ​មកហើយ ព្រមទាំង​បាន​ជួយ​ដល់​កុមារ​ដែលមាន​ជំងឺ​ស្វិតដៃជើង​ជាង​២៥​លាន​នាក់​។ ក្នុងនោះដែរ​សមាគមន៍​រ៉ូ​ថា​រី​បាន​ផ្តោតទៅលើ​គោលការណ៍​ចំនួន​៦​ចំនុច​ធំៗ គឺ​សន្តិភាព​, ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អាសន្នរោគ​, អនាម័យ​ទឹកស្អាត​, សង្គ្រោះ​កុមារ និង​មាតា​, ការអប់រំ​, និង​សេ​ដ្ធ​កិច្ច​ក្នុង​តំបន់​៕
ដោយ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ7 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ8 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ8 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម