ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ រកឃើញកើតជម្ងឺកូវីដ-១៩ ក៏នៅតែអនុញ្ញាតឲ្យប្រឡងដែរ តែត្រូវមានលក្ខខណ្ឌ
ក្នុងបរិបទកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនូវឡើយ ប៉ុន្តែឆ្នាំនេះការប្រលងបាក់ឌុប នឹង ដំណើរការ ការប្រឡងដូចបណ្ដាលឆ្នាំកន្លងទៅដដែល ហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើបេក្ខជនក្តៅខ្លួន និងពិនិត្យទៅឃើញ កើតជម្ងឺកូវីដ-១៩ក៏ដោយ បេក្ខជនរូបនោះនៅតែអនុញ្ញាតឲ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯងប៉ុណ្ណោះ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ធ្នូខាងមុខនេះ។
កិច្ចប្រជុំនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៤ខែធ្នូឆ្នាំ ២០២១ នេះ ក្រោមវត្តមានលោកនួន ផារ័ត្ន ,លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោកជា ជាតិអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌចំនួន ១០នៅក្នុងរាជធានីភ្នំពេញ។
លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្ត មិនខុសពីឆ្នាំមុននោះទេ។ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជម្ងឺកូវីដ-១៩ ការប្រឡងគឺស្ថិតនៅ ក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែមពីលើនេះ លោកក៏បានជំរុញឲ្យ កងកម្លាំងប៉ូលិស ,កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុងនិងក្រៅបរិវេណសាលារៀនឲ្យបានល្អប្រសើរ ជៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍ ។
លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពនៃការប្រឡងនេះទទួលបាននូវភាពជោគជ័យ។បន្ថែមពីនេះត្រូវបង្កើតឲ្យមានគណៈកម្មការទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៌មានក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ខាតចំពោះការបើកអាជីវកម្មនៅក្បែរសាលាពាក់ព័ន្ធនឹងការថតចម្លងឯកសារនានា។
លោកនួន ផារ័ត្ន បានបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលចូលប្រឡង បើមានការបញ្ហាសុខភាពដែល
យើងសង្ស័យថាមានជម្ងឺកូវីដ-១៩ និងពិនិត្យទៅឃើញថា បេក្ខជននោះមានផ្ទុកជម្ងឺកូវីដ-១៩មែននោះក៏យើងមិនអោយពួកគាត់ធ្លាក់ដោយស្វ័យប្រវត្តិនោះដែរ គឺយើងរក្សាបេក្ខជននោះអោយនៅប្រឡងដដែល ដោយយើងគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯង។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់និងមានបេក្ខជនប្រលងចំនួន២០៧២៥៤នាក់ ។ ចំពោះទីតាំងផ្ញើរយានយន្តរបស់បេក្ខជនប្រឡងទាំង២៨មណ្ឌល គឺមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្លាប់មួយមណ្ឌល ដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះដោយមិនយកប្រាក់ពីបេក្ខជន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន