Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពលោក ឈុន ប៉ុនសាន

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានអញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពលោក ឈុន ប៉ុនសាន ដែលត្រូវជាស្វាមីរបស់លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

សូមជម្រាបថា លោក ឈុន ប៉ុនសាន បានទទួលមរណភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩ និង៤៥នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

លោកជំទាវ ម៉ែន សំអន បានចូលរួមមរណទុក្ខ ជាមួយលោកស្រី ថាក់ ឡានី និងសោកស្តាយ​ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់លោក ឈុន ប៉ុនសាន គឺជាការបាត់បង់គួរឲ្យសោកស្ដាយបំផុតនូវឧត្តមស្វាមី ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ពោរពេញដោយភាពកក់ក្តៅដល់គ្រួសារ។ ចំណែកឯសព ត្រូវបានតម្កល់ទុក្ខធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅស្ពាន ៤ សង្កាត់បាក់ខែង រាជធានីភ្នំពេញ។

លោកជំទាវឧបនាយករដ្ឋមន្រ្តី បានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ឈុន ប៉ុនសាន បានយោនយកកំណើត ក្នុងសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម