ព័ត៌មានជាតិ
សិស្សក្រីក្រប្រឡងបាក់ឌុបនៅខេត្តស្ទឹងត្រែងនឹងទទួលបានកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ
សិស្សមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១មកពីវិទ្យាល័យតាមបណ្ដាស្រុកក្រុងក្នុងខេត្តស្ទឹងត្រែង គ្មានកន្លែងស្នាក់នៅ និងខ្វះខាតផ្នែកជីវភាព នឹងទទួលបានកន្លែងស្នាក់នៅ និងអាហារហូបចុកដោយឥតគិតថ្លៃ។

លោកសាយ កុសល់ អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា សិស្សមកប្រលង មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០ -២០២១ នៅតាមបណ្ដាក្រុងស្រុកមាន សិស្សចំនួនសរ៉ុប៧៧៩នាក់។ក្នុងនោះមាន សិស្សក្រីក្រ គ្មានកន្លែងស្នាក់នៅចំនួន៦៩នាក់ និងខ្វះខាតផ្នែកជីវភាពចំនួន៣៥នាក់ នឹងទទួលបានកន្លែងស្នាក់នៅ និងអាហារហូបចុកដោយឥតគិតថ្លៃ។
លោកអភិបាលក្រុងបញ្ជាក់បន្ថែមថាសិស្សក្រីក្រនិងខ្វះខាតផ្នែកជីវភាពដែលមកប្រឡងមធ្យមសិក្សាទុតិយភូមិ ចំនួន៦៩នាក់ត្រូវបានម្ចាស់ផ្ទះសំណាក់ផ្តល់កន្លែងស្នាក់នៅ និងសិស្សខ្វះខាតផ្នែកជីវភាពចំនួន៣៥ និងទទួលបានថវិកាក្នុងម្នាក់ ៦ម៉ឺនរៀល ក្នុងមួយថ្ងៃសម្រាប់ការហូបចុករយៈពេលបីថ្ងៃក្នុងពេលប្រឡង។
លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ក្នុងនោះមានមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មានបេក្ខជនប្រឡងចំនួន៧៧៩នាក់ស្រី៤១៥នាក់។

លោកប្រធានមន្ទីរអប់រំបានបញ្ជាក់បន្ថែមថា ក្នុងនោះយើងបែងចែកចេញជា ២៖ ១).ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៦បន្ទប់ បេក្ខជន ៦២៨នាក់, ២).ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ១៥១នាក់ ស្រី ៨៣នាក់។ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។
លោកប្រធានមន្ទីរបន្តថា “ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងធ្វើឲ្យបានល្អប្រសើរ ទទួលបាននូវលទ្ធផលល្អនិង ស្របតាមវិធានសុខាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ