ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់ជុំទី ៧ លើកទី ៣
ទោះបីជាប្រទេសកម្ពុជា កំពុងតែរងការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់ជុំទី ៧ លើកទី ៣ដែលបានអនុវត្តចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ មានរយៈពេល ៣០ថ្ងៃ ដើម្បីជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគាត់ដែលកំពុងតែ ជួបការលំបាក។
ដូច្នោះសូមបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់ ៣០ថ្ងៃ បន្តទៀតពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅតាមូលដ្ឋាន ដែលធ្លាប់បើកសាច់ប្រាក់ដូចរាល់ដង។ នេះជាលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១។
លោក ឈួរ សុបញ្ញា បានបន្តថា ទិសដៅអត្ថិភាព របស់រាជរដ្ឋាភិបាល គឺនៅតែបន្តសកម្មភាពចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពន្លឿនការអនុវត្ត និងបញ្ជៀសផលប៉ះពាល់នានាសម្រាប់ជនងាយរងគ្រោះ។ ម្យ៉ាងទៀត ដើម្បីឲ្យប្រសិទ្ធការងារកាន់តែល្អប្រសើរ ពិសេសមានសុក្រិតភាពទៀតនោះ ក្រសួងបានតម្រូវឲ្យក្រុមការងារ របស់មន្ទីរសង្គមកិច្ចខេត្ត-រាជធានី បន្តចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពន្លឿនការអនុវត្ត និងផលប៉ះពាល់នានា នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ជនងាយរងគ្រោះស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំតែម្ដង។ ដូច្នោះសូមបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់ ៣០ថ្ងៃបន្តទៀតពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅតាមូលដ្ឋានដែលធ្លាប់បើកសាច់ប្រាក់។
សូមបញ្ចាក់ថា យោងតាមសេចក្តីជូន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ចាក់នៅថ្ងៃទី ២៥ ខែធ្នូនេះថា ដំណើរការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់របស់រាជរដ្ឋាភិបាលនឹង ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី ៧លើកទី ៣បានអនុវត្តចាប់ ពីថ្ងៃទី ២៥ ខែធ្នូ ដល់ ២៤ ខែមករា ឆ្នាំ ២០២២ គឺមានរយៈពេល ៣០ថ្ងៃ។
លោកបន្តថា កិច្ចការនេះនឹងត្រូវអនុវត្តតាមនីតិវិធីចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម៖
ទី១.ចំពោះគ្រួសារ ដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី៥ ទី៦លើកទី១ ទី២រួចហើយ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ជរវីងណាមួយ ដោយមិនតម្រូវឲ្យមកសាលាឃុំ-សង្កាត់ សារជាថ្មីទៀតទេ។
ទី២.ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ ទាំងអស់នឹងត្រូវផុតសុពលភាពនៃការប្រើប្រា ស់ប័ណ្ណចាស់ ហើយដោយជំនួសមកវិញដោយប័ណ្ណជុំទី ១៤ វិញ។
ទី៣. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី ១១ ដែលបានជាប់បន្តទៅជុំទី ១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាលឃុំ-សង្កាត់ ដើម្បីយកទៅបើកសាច់ ប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញ នៅតាមឃុំ-សង្កាត់នោះទេ លើកឡើងតែគ្រួសារ ដែលជាប់ថ្មីនៅជុំទី ១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាមឃុំ-សង្កាត់ ជាមុនសិនមុនទៅបើកប្រាក់នៅតាមបញ្ជរវីង។
ទី៤.ករណីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី ១១ មិនបានជាប់នៅក្នុងជុំទី ១៤ បន្តទៀត តែបានផ្ទៀងផ្ទាត់រួចហើយនៅតាមឃុំ-សង្កាត់ និងមានលុយនៅសល់ ក្នុងគណនីរបស់ខ្លួននោះ អ្នកទទួលផលនៅអាចប្រើប្រាស់ប័ណ្ណជុំទី ១១ ដើម្បីដកប្រាក់ ដែលនៅសល់នោះនៅគ្រប់បញ្ជវីងបាន តែអ្នកទទួលផលនោះ មិនបានទទួលការឧបត្ថម្ភបន្តទៀតនោះទេ។
ទី៥.ចំពោះគ្រួសារ ដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី២ លើកទី១ រួចហើយ លើកលែងតែជុំទី ១១ ដែលមិនបានជាប់ជុំទី ១៤ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ជរវីងណាមួយ ដោយមិនតម្រូវឲ្យមកសាលាឃុំ-សង្កាត់ សារជាថ្មីទៀតទេ។
ទី៦.ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មី សូមអញ្ជើញទៅផ្ទៀងផ្ទាត់នៅសាលាឃុំ-សង្កាត់ ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី ៦ លើកទី ៣នេះ។
ទី៧.ពេលទៅបើកប្រាក់ឧបត្ថម្ភជុំទី ៦ លើកទី ៣ នៅតាមបញ្ជរវីង តម្រូវឲ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នា នឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗ ផងដែរ ជាពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។
ទី៨.ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធី នៅតាមឃុំ-សង្កាត់ ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត។
ទី៩.ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយ ក្នុងការអនុវត្តកម្មវិធី ឬដកសាច់ប្រាកមិន បាននៅតាមបញ្ជរវីងណាមួយនោះ សូមសាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនង ជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ-សង្កាត់ ឬនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬមន្ទីរផែនការ រាជធានី-ខេត្តនីមួយៗ។
ទី១០.សូមគ្រួសារក្រីក្រ និងងាយរងគ្រោះទាំងអស់ បន្តគោរពនូវវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ការរីករាលដាល ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ នៅគ្រប់ទីកន្លែងគ្រប់ពេលវេលា៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ