ព័ត៌មានជាតិ
អគារសិក្សាថ្មីមួយ នៅសាលាបឋមសិក្សាពោធិ៍ធំ នឹងចេញរូបរាងឡើងតាមសំណូមពរ លោកគ្រូ-អ្នកគ្រូ និងសិស្ស
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា អគារសិក្សាថ្មីស្រឡាងមួយ នឹងចេញរូបរាងឡើងតាមសំណូមពរ របស់លោកគ្រូ-អ្នកគ្រូ និងសិស្ស ដែលនឹងចំណាយអស់ថវិកាប្រមាណ ២១៨លានរៀល។ អគារសិក្សាថ្មីនេះ ជាអំណោយ របស់សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង។
លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញ ជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងអគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃអាទិត្យ ទី ២៦ ខែធ្នូ ឆ្នាំ ២០២១។
លោកជំទាវ ម៉ែន សំអន បានថ្លែងបន្តថា គម្រោងសាងសង់អគារនេះ លើទីធ្លាដែលមានទំហំ ៩ម៉ែត្រ x ៣២ម៉ែត្រ ធ្វើពីបេតុង ប្រកក្បឿង ក្នុងគម្រោងចំណាយថវិកាប្រមាណ ២១៨លានរៀល និងគ្រោងចំណាយពេលសាងសាង់ ក្នុងប្រមាណជា ៤ខែ ដែលជាអំណោយ របស់សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដើម្បីជាថ្នាលសម្រាប់បណ្តុះបណ្តាល ចំណេះដឹងដល់សិស្សានុ-សិស្សគ្រប់ជំនាន់បន្តទៀត។
នាឪកាសនោះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរឲ្យជាង ត្រូវសាងសង់អគារនេះ គោរពតាមស្តង់ដារ និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយប្រយ័ត្នប្រយែង និងត្រូវគោរពតាមវិធានការរបស់សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។
លោកជំទាវ បានឧបត្ថម្ភ ជាងចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបាន អាវរងា ១ អាវយឺត ១ ម៉ាស់ ជែល ១ដប ថ្នាំផ្តាសាយ ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល។ ចំណែកឯ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ គ្រូបង្រៀន ១៦នាក់ ប្រជាការពារ ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ វិមាន







-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង