ព័ត៌មានជាតិ
លោក ថោង ខុន៖ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥% ពីរថ្ងៃចុងសប្តាហ៍
ភ្នំពេញ៖ រយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ពោលគឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់។ នេះបើតាមការបញ្ជាក់ររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន។

តាមរយៈផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តនេះ មានការកើនឡើងប្រមាណជា ២៤.៧% ធៀបនឹងចុងសប្តាហ៍កន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ៥៥ ០៨៤ នាក់, ខេត្តព្រះសីហនុ ៤៥ ៨៤៣ នាក់, ខេត្តសៀមរាប ២៥ ៣៩០ នាក់, ខេត្តពោធិ៍សាត់ ២៣ ៥៩៧ នាក់, ខេត្តកំពត ២១ ៥៨៩ នាក់, ខេត្តបាត់ដំបង ១៣ ៩៥៤ នាក់ និងខេត្តមណ្ឌលគិរី ១១ ៦៨០ នាក់។
លោក ថោង ខុន បានគូសបញ្ជាក់ថា វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ បានទាញយកឱកាសនៃការប្រារព្វបុណ្យណូអែល ឬគ្រីសម៉ាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈការរៀបចំតុបតែងលម្អមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗ (Promotion)។
សម្រាប់ការប្រារព្វពិធីឆ្លងឆ្នាំសាកលនាចុងសប្តាហ៍ក្រោយនេះ អត្រាការកក់បន្ទប់ស្នាក់ នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជាកែប កំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេចរហូតមកដល់ពេលនេះ ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏មានការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ផងដែរ។
ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ បានបន្តក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន និងភ្ញៀវទេសចរ ឲ្យចូលរួមអនុវត្តឲ្យបានម៉ត់ចត់ នូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាយថាហេតុណាមួយ ពិសេសនាឱកាសប្រាព្វពិធីឆ្លងឆ្នាំសាកលនេះ៕ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ