Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសិស្សដែលមានវិជ្ជមានកូវីដ១៩ អាចប្រលងបាន

បានផុស

នៅ

​មានប្រសាសន៍​នៅក្នុង​ពិធី​អញ្ជើញ​ទទួល​វ៉ាក់សាំង Pfizer ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន ៧៨៣,០០០ ដូ​ស នៃ​ជំនួយ​សរុប​ចំនួន ២,៣៥០,៥៣០ ដូ​ស នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ព្រលប់​ថ្ងៃអាទិត្យ ទី​ ២៦ ខែធ្នូ ឆ្នាំ ​២០២១​ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុញ្ញាត​ឲ្យ​សិស្ស ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ អាច​ប្រឡង​បាក់​ឌុប​បាន ដែល​មុននេះ​ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេច​ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃនេះ​សម្ដេច​បាន​ដោះស្រាយ​បញ្ហា​មួយ​ទាក់ទង​ទៅនឹង​ការប្រលង​បាក់​ឌុប​នា​ឆ្នាំនេះ ដែល​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា សិស្ស​ដែល​កើត​កូ​វីដ​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​។ ចំណុច​នេះ​សម្ដចបានស្នើឲ្យធ្វើការកែតម្រូវ ហើយអនុញ្ញាតឲ្យមានការចូលប្រឡងបាន តែប្រឡង​នៅ​មន្ទីរពេទ្យ។

​សម្ដេច​បាន​បញ្ជាក់ថា “​ខ្ញុំ​បានស្នើ​ឲ្យ​មានការ​កែតម្រូវ​ហើយ​អនុញ្ញាត​ឲ្យ​មាន​ការចូល​ប្រលង ក៏ប៉ុន្តែ​ខ្ញុំ​ក៏បាន​ស្នើ កុំ​ឲ្យ​យក​វិទ្យាល័យ​បាក់​ទូក ដែល​មុននេះ​គ្រោង​ប្រលង​នៅ​មណ្ឌល​បាក់​ទូក​មានការ​ស្លន់ស្លោ យើង​មិន​យក​សិស្ស​ទាំង​ពីររូប ដែល​បាន​ចេញទៅ​ប្រកួត​កីឡា ដោយមាន​ការចាត់តាំង​ត្រឹមត្រូវ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ទៅធ្វើ​ការប្រឡង​នៅ​វិទ្យាល័យ​បាក់​ទូក មណ្ឌល​ប្រឡង​បាក់​ទូក​នោះទេ ក៏ប៉ុន្តែ​យើង​នឹង​រៀបចំ​ចាត់ចែង​ឱ្យមាន​ការប្រឡង​នៅ​នឹង​មន្ទីរពេទ្យ​តែម្តង ដោយមាន​គ្រូពេទ្យ​ដោយមាន​សាស្ត្រាចារ្យ ចូលទៅ​ពិនិត្យមើល នៃ​ការប្រឡង​នោះ​”​។​

​សម្ដេច​តេ​ជោ​បានលើកឡើង​ទៀតថា ការកើនឡើង​វិញ នៃ​ការឆ្លង ចាប់ពី​៤ ករណី ៥ ករណី​ឡើងដល់​១៥ ករណី ដែល​នឹង​ប្រកាស​នៅ​ថ្ងៃស្អែក​នេះ គឺជា​ករណី​ឆ្លង​នាំចូល ហើយ​ជា​ករណី​មេរោគ Omicron ដែល​យើង​កំពុងតែធ្វើការ​ត្រួតត្រា ហើយ​សង្ឃឹមថា អូ​មី​ក្រុង នឹងមិន​ហៀ​ចូលទៅក្នុង​សហគមន៍​ដូចដែល​តា និង​អាល់​ហ្វា​នោះទេ​។

​សម្ដេច​បាន​បញ្ជាក់ដែរថា ភាពជោគជ័យ​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ Covid-19 នៅ​កម្ពុជា មិនអាច​សម្រេច​បានឡើយ ប្រសិនបើ​មិនមាន​ការចូលរួម​ជួយ​ជ្រោ​ម ជ្រែង​ពី​សំណាក់​ប្រជាជន​កម្ពុជា ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍ​នានា​នោះទេ​៕

អត្ថបទ៖ ​កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម