Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​អប់រំ​ ៖ កម្ពុជា មានខ្សែក្រវាត់ការពារជំងឺកូវីដ ធ្វើឲ្យដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការដោយរលូន

បានផុស

នៅ

ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គឡើយ ដោយសារតែមានខ្សែក្រវាត់ការពារគ្រប់គ្រាន់ បើទោះបីជាជំងឺកូវីដនៅតែបន្តរីករាលដាលយ៉ាងណាក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានលើកឡើងក្នុងពេលចុះបើកវិញ្ញាសាប្រឡងបាក់ឌុបនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះថា សម្រាប់កម្ពុជា ការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ដោយសារតែប្រជាពលរដ្ឋទាំងអស់បានចាក់វ៉ាក់សាំងប្រមាណ ៩០ ភាគរយ ខណៈដែលគ្រូបង្រៀន និងសិស្សានុសិស្ស ក៏ទទួលបានការចាក់វ៉ាក់សាំង ស្ទើរតែ១០០ ភាគរយ។

លោក ហង់ ជួនណារ៉ុន អះអាងថា កត្តាទាំងនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាដំណើរការទៅដោយប្រក្រតីមិនមានអ្វីដែលជាការរាំងស្ទះនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏យើងនៅតែតម្រូវឲ្យអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលពិសេសគឺការអនុវត្ត៣កុំ និង ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

លោករដ្ឋមន្ត្រីបន្តថា អ្វីដែរមិនមានហានិភ័យនោះគឺយើងមានខ្សែក្រវាត់ការពារគ្រប់គ្រាន់ ក្នុងនោះខ្សែក្រវ៉ាត់ទី
មួយ​​គឺ​​​យើង​​បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្ទើតែ១០០% ខ្សែក្រវ៉ាត់ទី២ យើងបន្តពាក់ម៉ាសគ្រប់គ្នានិងគ្រប់ពេលនិងទី៣ យើងបានលាងដៃជាមួយសាប៊ូ អាកុល ជែលជាប់ជាប្រចាំ។ ខ្សែក្រវាត់ទាំងទី៣ គឺជាយ័ន្តការពារជម្ងឺកូវីដ-១៩យ៉ាងល្អប្រសើរបំផុត។

ក្នុងព្រឹត្តិការណ៍នៃការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់មាន មណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ ក្នុងចំនួននេះ មានបេក្ខជន២រូប មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងនោះ មានម្នាក់ផ្ទុកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ពួកគាត់ជាកីឡាករ ការ៉ាត់តេដូមកពីប្រទេស កាហ្សាស្ថាន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីពួកគាត់ទាំងពីរនាក់ នៅតែទទួលបានការប្រលងបាក់ឌុបនេះផងដែរ ដោយដាក់ឱ្យ​នៅដាច់ដោយឡែកប្រឡងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ១០ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១១ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម