ព័ត៌មានជាតិ
កោះរ៉ុងសន្លឹមមានឆ្នេរកម្សាន្ត៦កន្លែងស្អាតបំផុតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
កោះរ៉ុងសន្លឹម គឺជាកោះដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅភាគពាយព្យនៃប្រទេសកម្ពុជា។ កោះនេះមានភ្ញៀវទេសចរ ទៅកម្សាន្តរៀងរាល់ថ្ងៃ ដែលភាគច្រើនជាភ្ញៀវបរទេស ពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន។

លោក មុយ ខេន ម្ចាស់រីសត Lazy Beach បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីថា នៅកោះរ៉ុងសន្លឹម មានឆ្នេរកម្សាន្តចំនួន ៦កន្លែង ដែលទាក់ទាញភ្ញៀវទេសចរ និងស្រស់ស្អាតបំផុត គឺទី១. ភូមិ២៣ ឬកោះរ៉ុងសន្លឹម , ២. ឆ្នេរសេនឌីប៊ីច, ៣. ឆ្នេរក្រឡក់ត្រីកេះ ឬឆ្នេររមនី, ៤. ឆ្នេរ Lazy Beach, ៥ ឆ្នេរសាតាសេន និងទី៦. សាន់សេដ។ បើតាមលោក មុយ ខេន សម្រាប់កន្លែងស្នាក់នៅក្នុង១យប់តម្លៃចន្លោះពី ៤០ដុល្លារ ទៅជាង ១០០ដុល្លារតាមទីកន្លែង។ សម្រាប់រីសត Lazy Beach របស់លោក មុយ ខេន តម្លៃក្នុង១យប់ ត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។

ភ្ញៀវទេសចរទៅលេងកោះរ៉ុងសន្លឹម អាចដើរផ្សងព្រេងកាត់ព្រៃ ជិះទូកស្ទូចត្រី ហែលទឹកនៅឆ្នេរសមុទ្រ រួមទាំងសេវាកម្មកម្សាន្តផ្សេងៗជាច្រើនទៀត។
គិតត្រឹមថ្ងៃនេះ ភ្ញៀវទេសចរ បានកក់កន្លែងស្នាក់នៅស្ទើរអស់ទៅហើយ សម្រាប់សម្រាកថ្ងៃឆ្លងឆ្នាំសាកលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់រីសត Lazy Beach។
ចំពោះអ្នកដែលចង់ធ្វើដំណើរទៅកម្សាន្តលំហែអារម្មណ៍នៅកោះរ៉ុងសន្លឹម អាចជិះអូប័រចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ តម្លៃសំបុត្រក្នុងម្នាក់ ២២ដុល្លារ ទៅមក។ រយៈពេលដំណើរប្រមាណជា ៣០ទៅ ៤០នាទី នឹងទៅដល់កោះរ៉ុងសន្លឹម៕ ទួន សុផល









-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់