Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោស​អតីតថៅកែខ្សាច់​ព្រែកសំរោង ​ដាក់ពន្ធនាគារ​១៨ខែ​

បានផុស

នៅ

ចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យី សុខវួច និងលោក ឆាយ ហុង ជាតំណាង​អយ្យការ​ នៅ​ព្រឹក​ថ្ងៃទី ២៧ធ្នូ​ ឆ្នាំ២០២១នេះ​ បានបើកសវនាការ​ លើសំណុំរឿង​អតីតថៅកែ​បូមខ្សាច់​ ស្ពានព្រែកសំរោង ដែលបានជាប់ពន្ធនាគារជិតមួយឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សវនាការលើកនេះបានប្រកាសសាលក្រមភ្លាមៗ ក្រោយពេលជំនុំជម្រះចប់។ យោងតាមសេចក្ដីសម្រេចរបស់តុលាការ បានផ្ដន្ទាទោសឈ្មោះ ឡុង ហ្វីលីប ភេទប្រុស អាយុ ​៤២ឆ្នាំ មានទីលំនៅផ្លូវលេខ ១១ ក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដាក់​ពន្ធ​នា​គារកំណត់ ១៨ ខែ តែទោសនេះត្រូវព្យួរទាំងអស់ ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ជនជាប់ចោទត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ២៦ ខែមករា ឆ្នាំ២០២១ ក្រោយពីគេចវេះ មិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមតុលាការ ដែលបានចោទប្រកាន់ពីបទ មិនបំ​ពេញ​កាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និងបទក្លែងឯក​សារសាធារណៈ ហើយគេចវេះមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមតុលាការ។

នៅក្នុងសវនាការជនសង្ស័យ បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុន MPL ធ្វើអាជីវកម្មបូមខ្សាច់ នៅចំណុចគល់ស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តចំនួន ១២គ្រឿង (មានរថយន្តបាឡែន រថយន្តព្រូស និងរថយន្ត​លុចស៊ីស) ដែលបានបញ្ជាទិញពីក្រុងឌូបៃ នាំចូលមកប្រទេសកម្ពុជា។

ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ ទើបខ្លួនសុំខ្ចីបន្ថែម ចំនួន៣ម៉ឺនដុល្លារទៀត ដោយពេលខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុលនេះ។ រីឯប្រាក់ដែលត្រូវបង់ពន្ធរថយន្តទាំង១២គ្រឿងនោះ ចំនួន៤៨ ០០០ដុល្លារ។ បន្ទាប់មកខ្លួនបានលក់រថយន្តទាំងនោះទៅឱ្យក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់សងមកខ្លួន មិនទាន់ពេលវេលា ទើបខ្លួននៅជំពាក់ប្អូនធម៌ ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃ ទល់និងថ្ងៃសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកតុលាការ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

សន្តិសុខសង្គម២៦ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត

សន្តិសុខសង្គម៤១ នាទីutes មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

ព័ត៌មានជាតិ៥០ នាទីutes មុន

មកដឹងពីវិធីសាស្រ្តដាំស្អំ ដើម្បីទទួលផលទាំងប្រាំង ទាំងវស្សា

Sokha Hotels

ព័ត៌មានពេញនិយម