Connect with us

ព័ត៌មានជាតិ

រដ្ឋសភា កំណត់យកថ្ងៃ២៩ ធ្នូ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ ៣ នៃ វិស័យពាណិជ្ជកម្ម

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋសភា កំណត់យកថ្ងៃ២៩ ធ្នូ ខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្មចំនួន៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដោយនៅក្នុងនោះអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី។

សេចក្តីព្រាងច្បាប់ចំនួនបីនោះ រួមមាន៖
១. សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម។ 
២. សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ 
៣. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម