ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ចាប់ផ្ដើមចូលរួមបរិច្ចាគថវិកា ទិញវ៉ាក់សាំងកូវីដ
មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បន្តចូលរួមបរិច្ចាគថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋខ្មែរ ដោយមិនគិតថ្លៃ។
ការចូលរួមបរិច្ចាគថវិកា ដែលមានសកម្មភាពជាបន្តបន្ទាប់នេះ បានកើតឡើងក្រោយ ពី សម្ដេច តេជោ ហ៊ុន សែន ប្រកាសបើកទទួលជំនួយថវិកា សម្រាប់ទិញ វ៉ាក់សាំង កូវីដ-១៩ ។
ខាងក្រោមជាបញ្ជីឈ្មោះ មន្រ្តីជាន់ខ្ពស់ ដែលបរិច្ចាគថវិកា ៖

ឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ បរិច្ចាគថវិកា ៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩។

ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩។

ឯកឧត្តម វេង សាខុន និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំង កូវីដ-១៩។

ឯកឧត្តម អ៉ិត សំហេង បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំង កូវីដ-១៩។

ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន បរិច្ចាគថវិកា ៤០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញ វ៉ាក់សាំង កូវីដ-១៩។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បរិច្ចាគថវិកា ៥ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំង កូវីដ-១៩។
នាយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ទិញ វ៉ាក់សាំង ចំនួន ១ លាន ដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ ប្រមាណ ៥០ ម៉ឺន នាក់ ហើយមកទល់ពេលនេះ មានសប្បុរសជន បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើន ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី