Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ បេក្ខជនដែលអនុវត្តខុសគោលការណ៍ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងហាមប្រឡងពី១ទៅ២ឆ្នាំ

បានផុស

នៅ

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃ ២៧ ធ្នូ ឆ្នាំ២០២១ ដែលអនុវត្តខុសគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងត្រូវហាមឃាត់ការចូលរូមប្រឡងពី១ឆ្នាំទៅ២ឆ្នាំ ឬផ្តន្ទាទោសតាមច្បាប់។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនដែលធ្លាក់ដោយស្វ័យប្រវត្តិ មានដូចជា បេក្ខជននោះបានប្រព្រឹត្តសកម្មភាពលួចចម្លងតាមរយៈ សៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើងលើកន្សែងជូតមុខក្នុងបន្ទប់ប្រឡង។ ចម្លងសំណៅឯកសារពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃ មកដាក់នៅកន្លែងដែលខ្លួនអង្គុយ អើតមើលសន្លឹកកិច្ចការអ្នកដទៃ  ប្រើប្រាស់ទូរស័ព្ទ ឬឧប​ករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង  អង្គយខុសពីលេខតុ ឬរំកិលមកអង្គុយកៀកអ្នកដទៃ និងរំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់ បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃ ចម្លង និងប្តូរសន្លឹកកិច្ចការគ្នា ប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ចម្លងគ្នាជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ការមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបាន ដោយមិនឱ្យលើសពី១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡង តាមរយៈប្រធានមណ្ឌលដោយមិនបន្ថែមម៉ោងឡើយ។ សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់របស់ខ្លួន មានចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នាទាំងស្រុង និងចម្លើយសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណេវិញ្ញាសា។

ចំណែក បេក្ខជនធ្វើសកម្មភាពដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាត  ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស  ផ្លាស់ទីកន្លែងអង្គុយ ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន និងសរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ ក៏ត្រូវធ្លាក់ដោយស្វ័យប្រវត្តិដែរ។ ការបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា  បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគម្រាមកំហែងលើបេក្ខជនដទៃ  ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃមកចម្លង  ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ  យកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន និងធ្វើជាមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ យកលុយឱ្យអនុរក្ស។ បេក្ខជនទាំងនោះ ក៏ត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។

 
ដោយឡែក ចំពោះបេក្ខជនធ្វើសកម្មភាព ដូចជា យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង  ឱ្យអ្នកដទៃមកប្រឡងជំនួស ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា  មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬសមត្ថកិច្ចក្នុងមណ្ឌលប្រឡងឬ អ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។ បេក្ខជននោះ ក៏ត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។ ចំពោះជនដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់ មានមណ្ឌលចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់។ បេក្ខជន ត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម