ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ឆ្នាំនេះ មានបេក្ខជនពិការភ្នែក និងគថ្លង់ចូលរួមប្រឡងបាក់ឌុបចំនួន ៣០នាក់
អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា លោករស់ សុវាចា បានមានប្រសាសន៍ថា ក្នុងចំណោមបេក្ខជនជាង១១ម៉ឺននាក់ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ គឺមានបេក្ខជនពិការភ្នែក និងគថ្លង់ចូលរួមប្រឡងចំនួន៣០នាក់ មានស្រី១៤នាក់។ ក្នុងនោះ មានបេក្ខជនពិការភ្នែកចំនួន១៨នាក់ ស្រី៧នាក់ និងគថ្លង់ ចំនួន១២នាក់ ស្រី៧នាក់។

លោកបានបន្តថា នៅក្នុងចំណោមបេក្ខជនពិការភ្នែក និងគថ្លង់ទាំង៣០នាក់នេះ គឺប្រឡងនៅមណ្ឌលរាជធានីភ្នំពេញចំនួន១០នាក់ ស្រី៣នាក់ ក្នុងនោះ មានបេក្ខជនគថ្លង់ចំនួន៣នាក់ ស្រី១នាក់ ប្រឡងថ្នាក់វិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ និងបេក្ខជនពិការភ្នែក៧នាក់ ស្រី២នាក់ប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមនៅវិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី។

លោករស់ សុវាចា បានបន្តទៀតថា នៅខេត្តកំពង់ចាម មានចំនួន១២នាក់ ស្រី៧នាក់ ក្នុងនោះ មានពិការភ្នែកចំនួន៩នាក់ ស្រី៤នាក់ និងគថ្លង់ចំនួន៣នាក់ ស្រីទាំង៣នាក់ ប្រឡងថ្នាក់វិទ្យាសាស្ត្រនៅមណ្ឌលគរុកោសល្យខេត្តកំពង់ចាម។ ខេត្តបាត់ដំបងមាន ៤នាក់ ស្រី២នាក់ ក្នុងនោះ មានបេក្ខជនគថ្លង់២នាក់ស្រី១នាក់ ប្រឡងថ្នាក់វិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យអន្លង់វិល និងបេក្ខជនពិការភ្នែក២នាក់ ស្រី១នាក់ ប្រឡងថ្នាក់វិទ្សាសាស្ត្រសង្គមនៅមណ្ឌលវិទ្យាល័យក្តុលដូនទាវ និងខេត្តសៀមរាប មាន៤នាក់ស្រី២នាក់ ជាបេក្ខជនគថ្លង់ប្រឡងថ្នាក់វិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យសម្តេចឪខេត្តសៀមរាប៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ