ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានបេក្ខជនជាង ៧ពាន់នាក់ បានចូលប្រឡងបាក់ឌុបនៅថ្ងៃនេះ
នៅថ្ងៃទី១ នៃការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅថា បាក់ឌុប(BacII) ក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចំនួន ៧,០៣៦ នាក់បានចូលប្រឡងនៅក្នុងខេត្តបាត់ដំបង។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានចូលរួមពិនិត្យហិបវិញ្ញាសា និងការកាត់វិញ្ញាសានៅមណ្ឌលសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ មិនមានការបែកធ្លាយវិញ្ញាសាក្នុងការផ្តល់នូវភាពយុត្តិធម៌សម្រាប់បេក្ខជន បេក្ខនារី ដែលបានចូលប្រឡងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

សូមបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបងក្នុងឆ្នាំសិក្សា ២០២០-២០២១ មានមណ្ឌលប្រឡង ១០ មណ្ឌលស្ថិតក្នុងក្រុងបាត់ដំបង និង ១មណ្ឌលក្នុងស្រុកសង្កែ។ សម្រាប់មណ្ឌលវិទ្យាសាស្ត្រពិតវិញ មាន៥មណ្ឌល និងវិទ្យាសាស្ត្រសង្គមមាន ៥មណ្ឌល។ នៅមុនពេលបេក្ខជនចូលបន្ទប់ប្រឡង ក្រុមអនុរក្សបានឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទមុនឱ្យចូលក្នុងមណ្ឌលប្រឡង ពោល គឺមិនខុសពីឆ្នាំមុនៗនោះទេ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ គ្រាន់តែត្រូវរក្សាគម្លាត និងមានការវាស់កម្តៅឱ្យបានត្រឹមត្រូវប៉ុណ្ណោះ៕
អត្ថបទ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់