ព័ត៌មានជាតិ
បាក់ឌុបឆ្នាំនេះ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ជួយរៀបចំកន្លែងផ្ញើកង់ ម៉ូតូដល់បេក្ខជនដោយឥតគិតថ្លៃ
ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក )និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្របសម្រួលរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ជូនដល់បេក្ខជនដោយឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ចំណែក លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈទំព័រហ្វេប៊ុករបស់លោក ក៏បានថ្លែងអរគុណដល់សមាជិក សមាជិកានៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ដែលបានចូលរួមបន្ថែមដល់ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាសម្របសម្រួលសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឲ្យបានកាន់តែរលូន និងល្អប្រសើរជារៀងរាល់ឆ្នាំ។ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖«កាយវិការ និងទឹកចិត្តទាំងអស់នេះ បានសបញ្ជាក់ពីស្មារតីយកចិត្តទុកដាក់ ក៏ដូចជាការចូលរួមចំណែករបស់យើងក្នុងកិច្ចការសង្គមលើគ្រប់វិស័យ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង»។

ដោយឡែក លោក សាយ សំអាល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញវិញ បានមានប្រសាសន៍ពេលអមដំណើររដ្ឋមន្ត្រីអប់រំចុះបើកវិញ្ញាសាប្រឡងនៅមណ្ឌលវិទ្យាល័យព្រះសីសុវត្តិនៅព្រឹក ថ្ងៃទី២៧ ខែធ្នូនេះថា ក្នុងដំណើរការប្រឡងបាក់ឌុបនេះ ស.ស.យ.ក តែងតែចូលរួមបើកវគ្គបំប៉នដល់បេក្ខជនមុនពេលប្រឡងឱ្យពួកគាត់ទទួលបានចំណេះដឹងពេញលេញ ដើម្បីចូលរួមប្រឡងទទួលបានជោគជ័យ។ លោក បានបន្តថា ស.ស.យ.ក ក៏បានបញ្ជួនសមាជិកសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងដំណើរការប្រឡងនេះផងដែរ។

សូមជម្រាបជូនបន្ថែមដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា មិនត្រឹមតែបានជួយសម្របសម្រួលរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ តែថែមទាំងជួយផ្តល់ទឹកបរិសុទ្ធសម្រាប់បេក្ខជនទទួលទាន និងម៉ាស់ដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តមួយចំនួនទៀតផង៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?