ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ សមាគមនារីកម្ពុជា មានកាតព្វកិច្ចដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាល
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្នុងនាមគណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា សមាគមនារីកម្ពុជា មានកាតព្វកិច្ចដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ជាមួយរាជរដ្ឋា ភិបាល នូវគ្រប់ហេដ្ឋានរចនាសម្ព័ន្ធ ដើម្បីឆ្ពោះទៅរកការរីកចំរើនបន្ថែមទៀត។
លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំ ស្តីពី វឌ្ឍនៈភាពរយៈពេល ១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ ២០២២ របស់គណៈទាំងពីរ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១នេះ នៅស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា។
លោកជំទាវ បានថ្លែងថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏ជាផ្នែកមួយនៃការចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់សិទ្ធិស្ត្រី ផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន ក៏បានកោតសសើរ នូវរាល់សកម្មភាពរបស់ស្ត្រី ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដោយបានផ្តោតលើការងារស្នូលរបស់នារី នៅគ្រប់ស្ថាប័ន ក៏ដូចជាការងារចូលរួមចំណែកយ៉ាងសំខាន់ នៅគ្រប់អង្គភាពពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។
នៅចំពោះមុខដ៏ខ្លីខាងមុខ លោកជំទាវបានឲ្យនារីយើង ទាញការចាប់អារម្មណ៍ ទៅលើសកម្មភាពនារីនៅក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ចូលរួមក្នុងការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណាត្តិទី ៥ ឆ្នាំ ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ នាពេលខាងមុខនេះ។
ជាមួយគ្នានេះ លោកជំទាវ ម៉ែន សំអន បានស្នើឲ្យស្ត្រីទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការរាលដាល នៃ ជំងឺកូវីដ-១៩ តាមរយៈការបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣កុំ» ពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើន « ភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ជាពិសេសប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី និងអូមីក្រុងជាដើម៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង