ព័ត៌មានជាតិ
លោកស្រី គង់ សូរីតា៖ តើស្រ្តីអាចជាអ្នកដឹកនាំ ឬគ្រាន់តែជាអ្នកធ្វើការងារផ្ទះ?
កាលពីមុនយើងទទួលស្គាល់ថា ស្រ្តីមិនមានឱកាសក្នុងការដែលចូលរួមក្នុងសង្គម ឬទទួលបានការអប់រំដូចជាបុរសទេ ប៉ុន្តែវាជារឿងអតីតកាលទេ បច្ចុប្បន្នសង្គមក៏អភិវឌ្ឍ ប្រទេសក៏រីកចម្រើន ស្រ្តីមានការចូលរួមជាច្រើន មិនថាក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច ឬវិស័យឯកជនផ្សេងៗ។ នេះជាការលើកឡើងរបស់លោកស្រី គង់ សូរីតា អនុរដ្ឋលេខធិការក្រសួងកិច្ចការនារី ទទួលបន្ទុកសេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី។

ថ្លែងតាមរយៈធនាគារអភិវឌ្ឍអាស៊ី ADB លោកស្រី គង់ សូរីតា បានលើកឡើងថា ក្រសួងកិច្ចការនារី បានធ្វើការយ៉ាងយកចិត្តទុកដាក់លើគោលនយោបាយនារីរតនអភិវឌ្ឍជំរុញលើកទឹកចិត្តឲ្យស្រ្តី ឬក្មេងស្រី មានឱកាសចូលរៀន ឬទទួលបានការអប់រំ ដូចជាបុរស។
លោកស្រីបន្តថា អ្វីដែលយើងមើលឃើញក្នុងវិស័យឯកជនមាន ៦២%គឺជាស្រ្តី ក្នុងវិស័យរដ្ឋស្រ្តីមានចំនួន ៤១% ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងនោះ ២១% គឺជាអនុប្រធានការិយាល័យ រហូតឡើងដល់អគ្គនាយក។ ទាំងអស់នេះគឺជាព័ត៌មានដែលបង្ហាញពិតប្រាកដនៅឆ្នាំ ២០១៨ ដែលស្រ្តីអភិវឌ្ឍដោយខ្លួនឯង មានការចូលរួមដូចជាបុរសដែរ។
លោកស្រីថា បច្ចុប្បន្នស្រ្តីដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្លួនផ្ទាល់ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង ។ ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿនមិនថា នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឬនៅក្រៅស្រុកទេ ស្រ្តីអាចចូលរួមចំណែកបានជាច្រើនលើកិច្ចការទាំងអស់នេះ។
អនុរដ្ឋលេខធិការក្រសួងកិច្ចការនារី ទទួលបន្ទុកសេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តីរូបនេះ ចោទជាសំណួរថា តើយើងចាំដល់ពេណាទៀត ទើបត្រូវជំរុញខ្លួនឯង ដើម្បីឲ្យខ្លួនឯង អាចអភិវឌ្ឍទៅមុខបាន?
«នាងខ្ញុំក៏ជាស្រ្តី ជាប្រពន្ធ ជាម្តាយ ហើយនាងខ្ញុំបានចូលរួមជាច្រើន ដើម្បីអភិវឌ្ឍខ្លួនឯង នាងខ្ញុំជឿជាក់ថា មានតែខ្លួនឯងទេ ដែលអាចជួយខ្លួនឯងបាន។ ទាំងអស់គ្នាអាចធ្វើរឿងជាច្រើនបាន ដើម្បីឲ្យខ្លួនឯងមានមោទនភាព ហើយពេលខ្លះក៏យើងអាចស្វែងរកថានរណាជារ៉ូម៉ូឌែលរបស់យើង ដើម្បីជួយជំរុញឲ្យយើងឈានទៅដល់មួយកម្រិតទៀត។ ប៉ុន្តែយើងមិនអាចភ្លេចអ្វីដែលជាខ្លួនឯង យើងមិនគួរប្រៀបធៀបអ្នកដទៃជាមួយខ្លួនឯង ថាយើងមិនល្អចេះ មិនល្អចុះ អ្នកដទៃល្អជាងយើងទេ»។
លោកស្រី ជំរុញដល់ស្រ្តីទាំងអស់ គួរធ្វើអ្វីដើម្បីខ្លួនឯង ហើយអ្វីដែលត្រូវធ្វើ គឺបង្កើនសមត្ថភាពខ្លួនឯង អភិវឌ្ឍនូវអ្វីដែលជាចំណុចខ្វះខាត មិនត្រូវគិតថា សង្គមមិនផ្តល់ឱកាសឲ្យយើងនោះទេ អ្វីៗគឺចាប់ផ្តើមពីយើងទាំងអស់គ្នា៕ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល