ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំរាជធានី ប្រាប់ស្ថានភាព បេក្ខនារីប្រឡងបាក់ឌុបដែលមានវិជ្ជមានកូវីដ-១៩
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀល ថ្ងៃទី ២៧ ខែធ្នូនេះថា នៅពេលនេះ បេក្ខនារីប្រឡងបាក់ឌុបដែលមានវិជ្ជមានកូវីដ-១៩ កំពុងប្រឡងធម្មតា តាមវិញ្ញាសាដែលប្រព្រឹត្តទៅដូចបេក្ខជនផ្សេងៗទៀតដែរ។ ថ្វីដ្បិតពួកគាត់ប្រឡងនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែពួកគាត់ធ្វើវិញ្ញាសាតាមម៉ោងនីមួយៗដូចវិញ្ញាសារបស់បេក្ខជនដទៃទៀតដែរ។

លោក ហែម ស៊ីណារ៉េត បញ្ជាក់បន្ថែមថា ស្ថានភាពសុខភាពពួកគាត់ពេលនេះ ធម្មតាមិនមានបញ្ហាអ្វីទេ ប៉ុន្តែដោយសារពេលតេស្តទៅ រកឃើញមានវិជ្ជមានកូវីដ១៩ ទើបពួកគាត់ត្រូវព្យាបាល និងប្រឡងដាច់ដោយឡែក ដើម្បីបង្ការ និងជៀសវាងការឆ្លងជាយថាហេតុ។ បេក្ខជនទាំង២ ប្រឡងនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

គួររំលឹកថា កាលពីថ្ងៃទី ២៦ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យកីឡាការិនីការ៉ាត់តេដូ ២រូប ដែលទើបមកពីប្រកួតនៅប្រទេសកាហ្សាក់ស្តង់ អាចប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលព្យាបាលកូវីដ-១៩ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។ បេក្ខជនទាំង២រូបខាងលើ ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ដោយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២១ នេះ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ ក្នុងនោះស្រីចំនួន ៦០ ៣៩៧ នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១ ៤៣២ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ