ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុប អវត្តមាន ៩៧២ នាក់ នៅរាជធានីភ្នំពេញ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានផ្ដល់ព័ត៌មានដល់ “កម្ពុជាថ្មី” នៅរសៀល ថ្ងៃទី ២៧ ខែធ្នូនេះ ដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ តាមមណ្ឌលទាំង ២៨ ក្នុងរាជធានីភ្នំពេញ មានបេក្ខជនអវត្តមានចំនួន ៩៧២ នាក់ ត្រូវជា ៤,៦៩ភាគរយ នៃចំនួន បេក្ខជនសរុប ២០ ៧១៩ នាក់។ ចំណែកគណៈមេប្រយោគសរុបចំនួន ៤ ០៦០ នាក់ ដោយ អវត្តមាន ១៤ នាក់ ត្រូវជា ០,៣៤ ភាគរយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/fn-2020-01-30-12-14-08-6-1-1024x682-1-2.jpg)
លោក ហែម ស៊ីណារ៉េត បង្ហាញបន្ថែមថា មណ្ឌលប្រឡងមានស្ថានភាពស្ងប់ស្ងាត់ល្អ ក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ បេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពី ការប្រឡងបានល្អ។ ចំណែក ខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-27_07-56-01-1024x682.jpg)
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខាងលើ បញ្ជាក់ទៀតថា ចំពោះអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។
ចំណែកបេក្ខជន ២ នាក់ដែលជាកីឡាការនីទើបមកប្រកួតពីប្រទេសកាហ្សាក់ស្ថាន ហើយមានវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យប្រឡងនៅមណ្ឌលព្យាបាលជំងឺកូវីដ ១៩ នៃមជ្ឈមណ្ឌលព្យាបាលជំងឺរបេង ដោយសុខភាពពួកគាត់ទាំង ២ នាក់ល្អប្រសើរធម្មតាទេ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-27_08-04-50-1024x682.jpg)
លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា ចំពោះការវាស់កម្ដៅបេក្ខជនបានអនុវត្តចាប់ថ្ងៃទី ២៦ និងពេលព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ ដោយពុំរកឃើញបេក្ខជន និងគណមេប្រយោគដែលមានកម្ដៅលើសការកំណត់ឡើយ។ មានបេក្ខជនតិចតួចតាមមណ្ឌលមួយចំនួន បានវាស់កម្ដៅលើទី ១ មានកម្ដៅលើសពី ៣៧,៥ អង្សាសេ ប៉ុន្តែនៅពេលឱ្យពួកគាត់សម្រាកបន្តិច ហើយវាស់កម្ដៅលើកទី ២ ឃើញថា កម្ដៅចុះមកធម្មតាទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-27_07-57-31-1024x682.jpg)
គួរបញ្ជាក់ថា ការប្រឡងឆ្នាំសិក្សា ២០២០-២០២១ នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១ លើ ៧ មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ថ្នាក់វិទ្យាសាស្រ្ដ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្រ្ដសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្រ្ដខ្មែរ។ បេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៣ នាក់ ស្រី ៦០ ៣៩៧ នាក់។ មណ្ឌលសំណេរមានចំនួន ២០៤ មណ្ឌល ត្រូវនឹង ៤ ៦១៦ បន្ទប់។ មណ្ឌលកំណែ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?