ព័ត៌មានជាតិ
នគរបាលខេត្តឧត្ដរមានជ័យ ចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាព នៅតាមមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ
ឧត្តរមានជ័យ ៖ នៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានរៀបចំកម្លាំងនគរបាលខេត្ត និងនគរបាលមូលដ្ឋាន ចុះអនុវត្តផែនការដែលបានគ្រោងទុក ដោយចូលរួមកិច្ចប្រតិបត្តិការសកម្មភាពត្រួតពិនិត្យ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) -វិទ្យាល័យតេជោសែន សំរោង-វិទ្យាល័យហ៊ុនសែន ឧត្ដរមានជ័យ-សាលាបឋមសិក្សាសំរោង (ក៥) ។

ក្នុងសកម្មភាពត្រួតពិនិត្យការពារសុវត្ថិភាពមណ្ឌលប្រឡងខាងលើ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានប្រើប្រាស់កំលាំងសរុបចំនួន១២២នាក់ និងបានត្រៀមគ្រប់មធ្យោបាយជួយសង្គ្រោះ សម្រាប់បំពេញបេសកកម្មការពារ និងត្រួតពិនិត្យនេះមានរយៈពេលចំនួន២ថ្ងៃ។

ក្នុងកិច្ចប្រតិបត្តិការថ្ងៃនេះ(២៧,១២,២០២១) នៅតាមមណ្ឌលប្រឡងមានស្ថានភាពល្អប្រសើរ រួមជាមួយស្ថានភាពអាកាសធាតុអំណោយផលល្អផងដែរ៕
ដោយ ៖ ចាន់ ធី








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ