ព័ត៌មានជាតិ
ឃាត់ខ្លួនពលករខ្មែរ និងមេខ្យល់ជាង ៥០ នាក់ បម្រុងឆ្លងចូលទឹកដីថៃ
ពលករចំនួន ៥០នាក់ រួមនិងមេខ្យល់ ៣នាក់ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួននៅតាមខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេត្រៀមបម្រុងឆ្លងដែនចូលទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាត។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន នៅវេលាម៉ោង ៤៖៣០ នាទីទៀបភ្លឺ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចូលទឹកដីថៃ ត្រង់ចំណុច ភូមិសាស្ត្រភូមិ ស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានឃាត់មនុស្ស ចំនួន ៥០នាក់ ស្រី ១៤នាក់ ក្មេង១៤នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាអ្នកនាំផ្លូវចំនួន០២នាក់ និងអ្នកបើកបររថយន្ត០១នាក់ ដែលពួកគេមានឈ្មោះ ១-ឈ្មោះ កូ សុថាត ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន (ជាអ្នកនាំផ្លូវ) ២-ឈ្មោះ អឹម សុខមុល ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ជាអ្នកបើកបររថយន្ត) ៣-ឈ្មោះ លៀង ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន (ជាអ្នកនាំផ្លូវ បានរត់គេចខ្លួនបាត់)។

សមត្ថកិច្ចធ្វើការដកហូតវត្ដុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកHONDA ពណ៌ខ្មៅ និងរថយន្ដ១គ្រឿង ម៉ាកHYUNDAI ពណ៌ស។
ក្រោយពីឃាត់ខ្លួន និងបានធ្វើការសាកសួរចុះកំណត់ហេតុ និងអប់រំណែនាំរួចបានប្រគល់ប្រជាពលរដ្ឋទាំង ៥០នាក់ ព្រមទាំងវត្ដុតាងទាំងអស់ឱយទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចាត់ការបន្តតាមនីតិវិធី៕
អត្ថបទៈ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ