ព័ត៌មានជាតិ
ពេទ្យអង្គឌួង នឹងមានអគារពហុព្យាបាលកម្ពស់ ៨ ជាន់ទំនើបដ៏ថ្មីសន្លាងមួយទៀត នៅឆ្នាំក្រោយ
មន្ទីរពេទ្យព្រះអង្គឌួង នឹងមានអគារពហុព្យាបាលមានកម្ពស់ ៨ ជាន់ បែបទំនើបដ៏ថ្មីសន្លាងមួយទៀតនៅឆ្នាំក្រោយនេះ ដើម្បីបម្រើដល់ការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៨ ខែធ្នូនេះថា អគារពហុព្យាបាល ដែលមានកម្ពស់ ៨ ជាន់នេះ បានចាប់ផ្តើមសាងសង់កាលពីខែមេសា ឆ្នាំ ២០២១ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ ២០២២ ខាងមុខនេះដោយចំណាយថវិកាប្រមាណ ៣ លានដុល្លារអាមេរិកជាថវិការបស់រាជរដ្ឋាភិបាល។ លោកសាស្ត្រាចារ្យបានបន្តថា អគារពហុព្យាបាលនេះ នឹងបំពាក់នូវសម្ភារ និងបរិក្ខារទំនើបៗសម្រាប់បម្រើដល់ការព្យាបាលជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺរោគស្ត្រី ការវះកាត់បាក់បែកឆ្អឹង ជំងឺបេះដូងនិងជំងឺមាត់ធ្មេញជាដើម។

លោកនាយកមន្ទីរពេទ្យ បានបន្តថា នៅពេលអគារនេះ សាងសង់រួចរាល់ហើយនឹងជួយបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ដើម្បីធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត ខណៈដែលមន្ទីរពេទ្យព្រះអង្គឌួងសព្វថ្ងៃនេះ ផ្ដល់សេវាថែទាំជំងឺជូនប្រជាពលរដ្ឋ មានចំនួនច្រើនក្នុងមួយថ្ងៃៗ ជាពិសេស កម្មករ កម្មការិនី។
ទន្ទឹមនឹងមានអគារថ្មីស្រឡាងនេះ លោកនាយកមន្ទីរពេទ្យបានបន្ថែមថា មន្ទីរក៏នឹងមានអគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់កកម្ពស់ ៥ ជាន់តម្លៃ ៨ លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២២ខាងមុខនេះផងដែរ។ លោកសាស្ត្រាចារ្យ លូ លីឃាង បានបញ្ជាក់ថា ក្រៅពីអគារទាំងនេះ មន្ទីរពេទ្យក៏មានអគារព្យាបាលភ្នែកមានកម្ពស់ ៣ ជាន់ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអគារកម្ពស់ ៥ ជាន់ដែលជាថវិការបស់រដ្ឋ។

លោកនាយកមន្ទីរពេទ្យ បានបញ្ជាក់ថានៅពេលសាងសង់អគារបានរួចរាល់នោះនឹងធ្វើឱ្យមន្ទីរពេទ្យព្រះអង្គឌួងក្លាយជាមន្ទីរពេទ្យរដ្ឋមួយទំនើប ក្នុងចំណោមមន្ទីរពេទ្យរដ្ឋផ្សេងៗទៀត ពិសេសជួយក្នុងការសម្រួលដល់ការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យផ្ទាល់តែម្តង ដោយបច្ចុប្បន្ននេះ មានអ្នកជំងឺចូលសម្រាកប្រមាណជាង ៣០០ គ្រែ ខណៈមន្ទីរមានគ្រែសម្រាប់ដាក់អ្នកជំងឺប្រមាណជិត ២០០ គ្រែប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា