ព័ត៌មានជាតិ
សម្តេច សាយ ឈុំ ស្នើអគ្គរាជទូតកម្ពុជាថ្មី ខំពង្រីកកិច្ចសហការ ជាមួយប្រទេសដៃគូ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីប្រចាំប្រទេសនានាចំនួន ០៣ រូប ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងប្រទេសសាមី ឱ្យបានរឹងមាំ និងខ្លាំងក្លា ដើម្បីជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ការផ្ដាំផ្ញើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ក្នុងឱកាសសម្ដេចបានអនុញ្ញាតឱ្យឯកអគ្គរាជទូតខាងលើ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច។
ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានប្រាប់ឯកអគ្គរាជទូតទាំង៣រូប ក្តាប់ជាប់គ្រប់សភាពការណ៍របស់ប្រទេសជាតិយើង ក៏ដូជាសភាពការណ៍អន្តរជាតិ ដែលមានការពាក់ព័ន្ធនឹងប្រទេសជាតិយើង សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋកម្ពុជា ដែលបាន និងកំពុងរស់នៅធ្វើការងារនៅប្រទេសនោះ និងត្រូវយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមានឡើងនៅប្រទេសដែលខ្លួនកំពុងបំពេញការងារជាឯកអគ្គរាជទូត ហើយជូនព័ត៌មានទាំងអស់នោះ មកដល់ប្រទេសកម្ពុជាវិញ ដើម្បីជ្រាប ឬក៏ដើម្បីមានគោលការណ៍ និងវិធានការជាមួយនឹងបណ្តាប្រទេសទាំងនោះ។
ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើឱ្យខិតខំប្រឹងប្រែង ដើម្បីឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា និងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេសជាដើម ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេសទាំងខាង។

បើតាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងអន្តរជាតិ បាន និងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើនយោបាយការទូត ជាមួយនឹងបណ្តាប្រទេសទាំងអស់ ទាំងក្របខណ្ឌទ្វេភាគី ទាំងពហុភាគី ហើយត្រូវគិតគូរពិចារណាឱ្យបានហ្មត់ចត់ ជាពិសេសមុនធ្វើអ្វីមួយ ត្រូវមានការរាយការណ៍ សុំយោបល់ណែនាំពីក្រសួងអាណាព្យាបាល ឬពីរាជរដ្ឋាភិបាល ឱ្យបានច្បាស់លាស់។
គួរបញ្ជាក់ថា សមាសភាពឯកអគ្គរាជទូតថ្មីទាំង ៣ រូបនោះ រួមមាន លោក ទុយ រី ឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន, លោក កែវ ឈា ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងលោក ផន ពៅ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋហ្វីលីពីន៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ