ព័ត៌មានជាតិ
គ្រាប់ត្នោត ២ ពាន់គ្រាប់ ត្រូវអាជ្ញាធរខេត្តចុះដាំនៅតាមព្រំប្រទល់តំបន់ ៣ នៃដែនបឹងទន្លេសាប
គ្រាប់ត្នោតចំនួន ២ ពាន់គ្រាប់ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ចុះដាំនៅតាមព្រំប្រទល់តំបន់ ៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ដោយមានការចូលរួមពីប្រជាការពារមកពីភូមិទាំង ៧ នៃសង្កាត់ជ្រាវ បានចុះដាំគ្រាប់ត្នោតប្រមាណជា ២ ពាន់គ្រាប់ នៅតាមព្រំប្រទល់តំបន់៣នៃបឹងទន្លេសាប។ លោកថា ការដាំនេះ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ចាប់ពីចំណុចព្រំប្រទល់សង្កាត់ជ្រាវ និងឃុំកណ្តែក ស្រុកប្រាសាទបាគង ដល់ព្រំប្រទល់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប នៃក្រុងសៀមរាប។


លោក ចៅសង្កាត់ជ្រាវ បានឲ្យដឹងទៀតថា ការដាំគ្រាប់ត្នោតនេះ ជាផ្នែកមួយនៃការស្តារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រានរបស់ជនខិលខូច។


ខេត្ដសៀមរាប មានដីព្រៃលិចទឹកជាង ១២ ម៉ឺនហិកតា គ្របដណ្តប់ក្រុងស្រុកចំនួន ៦ មានស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ បន្ទាប់ពីមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប ជារឿយៗបានចុះធ្វើការដាំដុះកូនឈើព្រៃលិចទឹកឡើងវិញ ដើម្បីស្តារនូវជម្រករបស់មច្ឆជាតិ៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង