រាជរដ្ឋាភិបាល​គ្រោង​កាត់​សង្កាត់៤​ និង ​ភូមិ៥​ពី​ក្រុង​តាខ្មៅ មក​ស្ថិត​ក្រោម​ការគ្រប់គ្រង​រដ្ឋបាល ភ្នំពេញ​វិញ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​គ្រោង​កាត់​សង្កាត់៤​ និង ​ភូមិ៥​ពី​ក្រុង​តាខ្មៅ មក​ស្ថិត​ក្រោម​ការគ្រប់គ្រង​រដ្ឋបាល ភ្នំពេញ​វិញ

Published

on

ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​គ្រោង​កាត់​សង្កាត់​ចំនួន​៤​និង​ភូមិ​ចំនួន​៥​ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ឲ្យ​មក​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​វិញ​។

ការសម្រេច​កាត់​សង្កាត់​ចំនួន​៤​និង​ភូមិ​ចំនួន​៥​ពី​ក្រុង​តាខ្មៅ​ចូលមក​រាជធានី​ភ្នំពេញ​នេះ​បាន​ធ្វើឡើង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១៩​ខែតុលា​ ឆ្នាំ​២០២០ ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដាក់​ជូន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​មានការ​ស្នើសុំ​ពី​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​បានដាក់​លិខិត​មកកាន់​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើ​កែសម្រួល​ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​ដោយ​កាត់​យក​ផ្ទៃដី​ទំហំ​៣០២​ហិកតា​(​ពី​ក្រុង​តាខ្មៅ​ឲ្យ​មក​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

យោង​តាម​សារលិខិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ សង្កាត់​ចំនួន​៤​និង​ភូមិ​ចំនួន​៥​ដែល​ត្រូវដាក់​ស្ថិត​ក្រោម​ខណ្ឌដង្កោ​រួមមាន​ភូមិ​ស្ទឹង​ជ្រៅ​និង​ភូមិ​ព្រែ​កតា​ពៅ​នៃ​សង្កាត់​ដើម​មៀន​,​ភូមិ​ព្រែក​អញ្ចាញ​នៃ​សង្កាត់​ព្រែក​ឫស្សី​,​ភូមិ​ព្រែក​តា​ឡុង​នៃ​សង្កាត់​តា​ក្តុល​និង​ភូមិប​ត្តា​ជឺ​នៃ​សង្កាត់​ព្រែក​ហូរ​មានផ្ទះ​ចំនួន​១៣៩​ខ្នង​ស្មើនឹង​១៧៧​គ្រួសារ​មាន​ប្រជាពលរដ្ឋ​ចំនួន​៧៥៣​នាក់៕
ដោយ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ9 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ9 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ9 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម